ប្រទេសប៉ាគីស្ថានដាក់ចេញនូវច្បាប់ថ្មី ចំពោះអ្នករំលោភដោយចាក់គីមីឱ្យខូចប្រដាប់ភេទ

198

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានដាក់ចេញនូវច្បាប់ថ្មី ដើម្បីប្រឆាំងនឹងអ្នកចាប់រំលោភដោយចាក់សារធាតុគីមីឱ្យខូចប្រដាប់ភេទបន្ទាប់ពីមានការប្រឆាំងជាសាធារណៈទៅនឹងអំពើហឹង្សាលើផ្លូវភេទនៅក្នុងប្រទេសនេះ។ លោកនាយករដ្ឋមន្រ្តី Imran Khan និងគណៈរដ្ឋមន្រ្តីរបស់គាត់បានអនុម័តវិធានការច្បាប់កាលពីខែមុន ហើយនៅថ្ងៃនេះលោកប្រធានាធិបតី Arif Alvi ក៏បានចុះហត្ថលេខាលើច្បាប់នេះផងដែរ។ ការចាក់សារធាតុគីមីដើម្បីកាត់បន្ថយអ័រម៉ូនតេស្តូស្តេរ៉ូនលើ(ប្រដាប់ភេទ)អ្នករំលោភកុមារ មានចាប់តាំងពីឆ្នាំ ២០១៦ នៅប្រទេសឥណ្ឌូនេស៊ី និងអ្នករំលោភកុមារនៅប្រទេសប៉ូឡូញចាប់តាំងពីឆ្នាំ ២០០៦។

មានវិធានការណ៍ជាច្រើននឹងត្រូវណែនាំនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីកាត់បន្ថយការរំលោភបំពានផ្លូវភេទ ក៏ដូចជាការបង្កើតការចុះឈ្មោះ ភេទ និងសញ្ជាតិរបស់ពិរុទ្ធជនព្រមទាំងការជួយលាក់បាំងអត្តសញ្ញាណជនរងគ្រោះផងដែរ។ ដោយការយល់ស្របចំពោះការស្រែកតវ៉ានៅទូទាំងប្រទេស បន្ទាប់ពីមានការចាប់រំលោភសេពសន្ថវៈលើស្ត្រីម្នាក់នៅខាងក្រៅទីក្រុងឡាហ័រកាលពីខែកញ្ញា ដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការឱ្យសមស្របទៅនឹងទោសកំហុសរបស់ពិរុទ្ធជន។ ដោយមានការផ្សព្វផ្សាយជាបន្តបន្ទាប់ ទើបធ្វើឱ្យមហាជនបានផ្ទុះកំហឹងចេញមកតវ៉ាតាមដងផ្លូវ។

Prime Minister Imran Khan (pictured) and his cabinet approved the legal measure last month, and President Arif Alvi signed it into law today

កាលពីពេលថ្មីៗនេះមានជនល្មោភកាមពីរនាក់បានទាញស្ត្រីម្នាក់ចេញពីរថយន្ត នៅលើផ្លូវស្ងាត់មួយពួកគេបានផ្តួលនាងទៅនឹងដីទាំងពេលយប់នៅភាគខាងកើតខេត្ត Punjab ខណៈពេលដែលកូនៗរបស់នាងបានឃើញផ្ទាល់ភ្នែក។ ដោយសាររថយន្ដរបស់នាងអស់សាំង នៅពេលនោះនាងនាំកូនៗទាំងពីរនាក់ចេញមកខាងក្រៅរថយន្ត។ នាងបានស្រែកឱ្យគេជួយដែរ តែជាអកុសលនាងនៅតែត្រូវបានជនល្មោភកាមបំពារបំពានលើរាងកាយ បន្តិចក្រោយមកបុរសទាំងពីរនាក់បានចាប់នាងរំលោភទាំងកំរោលរហូតបានសម្រេច ក្រោយពេលដែលនាងកំពុងតែឈររង់ចាំនៅក្បែរផ្លូវថ្នល់នោះ។ ដោយសារទង្វើដ៏ព្រៃផ្សៃបែបនេះបុរសទាំងពីរត្រូវបានចាប់ខ្លួន។

ការតវ៉ាបានផ្ទុះឡើង បន្ទាប់ពីអ្នកដឹកនាំការស៊ើបអង្កេតលោក Umar Sheikh បានលើកឡើងថា នាងត្រូវគេស្តីបន្ទោសចំពោះហេតុការណ៍នេះថា នាងគួរតែធ្វើដំណើរនៅពេលថ្ងៃតាមផ្លូវរដែលមានមនុស្សច្រើន ហើយត្រូវពិនិត្យមើលសាំងមុនពេលចេញដំណើរ។

បើតាមអង្គការលើកលែងទោសអន្តរជាតិក៏បានចេញសារគាំទ្រដល់ក្រុមបាតុករ ព្រោះពេលនេះមានជនរងគ្រោះជាច្រើននាក់ ប៉ុន្តែការផ្តន្ទាទោសជនល្មើសមានតិចតួចនៅក្នុងប្រព័ន្ធយុត្តិធម៌។ មានអ្នកខ្លះបានរិះគន់ចំពោះវិធានការណ៍ដាក់ពិន័យនេះថាជាអំពើឃោរឃៅ ហើយក្រុមមន្ត្រីមិនបានពិគ្រោះយោបល់មុនពេលអនុម័តទេ។

ឥឡូវនេះរដ្ឋាភិបាលនៅមានរយៈពេល៤ខែ ដើម្បីចាត់វិធានការទៅសភាមុនពេលអនុម័តជាចុងក្រោយ។ រហូតដល់ពេលនោះច្បាប់នឹងនៅជាធរមាន ចំពោះវិធានការណ៍ផ្សេងទៀត គឺតុលាការត្រូវតែប្រញាប់បើកសវនាការលើករណីរំលោភនោះ ហើយតុលាការនឹងត្រូវចេញសាលក្រមក្នុងរយៈពេល៤ខែនេះ។ បែបនេះមានន័យថា​ក្រុមអ្នកប្រឆាំងមួយក្តាប់តូចកំពុងតែពង្វាងជនជាប់ចោទ ឲ្យមានការទទួលទោសតាមច្បាប់ថ្មីរបស់រដ្ឋាភិបាល។ បើនិយាយពីការបៀតបៀនផ្លូវភេទ និងអំពើហឹង្សាលើស្ត្រី គឺជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថាន។ យ៉ាងហោចណាស់មានស្ត្រីជិតមួយពាន់នាក់ត្រូវបានគេសម្លាប់ជារៀងរាល់ឆ្នាំ។

ចាប់តាំងពីឆ្នាំ ២០១៨ មានការកើនឡើងនូវឧប្បត្តិហេតុនៃការចាប់រំលោភ នៅពេលដែលឃាតករបានសម្លាប់មនុស្សជាបន្តបន្ទាប់ម្នាក់បានរំលោភសម្លាប់លើកុមារីអាយុប្រាំមួយឆ្នាំម្នាក់ឈ្មោះ Zainab Ansari នៅភាគខាងកើតនៃតំបន់ Kasur ក្នុងខេត្ត Punjab។

ករណីនេះបានធ្វើឱ្យមានការតវ៉ាទូទាំងប្រទេសប្រឆាំងទៅនឹងលោក Imran Ali អាយុ ២៤ ឆ្នាំ នៅក្នុងករណីនេះគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរក។ បច្ចុប្បន្នអ្នករំលោភសេពសន្ថវៈនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីដប់ទៅម្ភៃប្រាំឆ្នាំ ឬទោសប្រហារជីវិតក៏មាន៕ ប្រភព៖​ Daily Mail