ល្អាងគុហាទឹកកក គឺជាស្ថាបត្យកម្មដ៏អស្ចារ្យកើតឡើងដោយធម្មជាតិនៅប្រទេសស្វីស (វីដេអូ)

293

ស្វីស៖ ល្អាងទឹកកកមួយដែលត្រូវបានគេដាក់ឈ្មោះថា “គុហាទឹកកក” (Ice Cathedral) នៅភ្នំអាល់ប្រទេសស្វីស វាត្រូវបានបើកជាផ្លូវការសម្រាប់ភ្ញៀវទេសចរ និងបង្កើតភាពភ្ញាក់ផ្អើលសម្រាប់អ្នកដែលបានឃើញ ។

ល្អាងទឹកកកត្រូវបានបង្កើតឡើងដោយធម្មជាតិ របស់ទឹកកក ហើយនៅរដូវក្តៅវាពោរពេញទៅដោយទឹកនៃព្រិលទឹកកកដែលរលាយ នៅពេលដែលទឹកហូរនៅរដូវស្លឹកឈើជ្រុះ វានឹងបង្កើតជាផ្លូវរូងក្រោមដីដែលមើលទៅដូចជាសាលយ៉ាងធំមួយ ឬមានរូបរាងហាក់ដូចជាគុហាពណ៌ខៀវដ៏ធំ ។ ជារៀងរាល់ឆ្នាំរូងភ្នំមានលក្ខណៈពិសេសខុសៗគ្នា ឆ្នាំនេះផ្ទៃខាងក្នុងនៃល្អាងមានកំពស់ប្រហែល ៥ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ។

ល្អាងនេះទើបតែបានបើកជាលើកដំបូងសម្រាប់ភ្ញៀវទេសចរកាលពីសប្តាហ៍មុន ហើយភ្ញៀវទេសចរណ៍អាចជិះកៅអីខ្សែរត ពីទីលានជិះស្គី “Les Diablerets” ហើយដើរឡើងភ្នំលើប្រហែល ១៥ នាទី។

“វាអស្ចារ្យណាស់ លើសពីអ្វីដែលខ្ញុំអាចបរិយាយបាន ខ្ញុំមិនដែលធ្លាប់ឃើញទិទ្ធភាពដូចនេះទេ សឹងមិនគួរឱ្យជឿថាមានរមណីយដ្ឋានបែបនេះមានពិតនៅពិភពលោក វាពិតជាអស្ចារ្យណាស់ ខ្ញុំសុំណែនាំបងប្អូនថា ប្រសិនបើបងប្អូនមានឱកាសសូមមកទស្សនាទីនេះចុះ ពិតជាមិនខុសបំណងទេ ហើយអ្នកនឹងភ្ញាក់ផ្អើលជាមួយទិទ្ធភាពដែលនៅចំពោះមុខជាមិនខាន” នេះជាការលើកឡើងរបស់ភ្ញៀវទេសចរណ៍ម្នាក់ ៕

សូមទស្សនាវីដេអូខាងក្រោម៖