ផ្ទាំងទឹកកកយក្សអណ្តែតនៅលើសមុទ្រជិត ៣ ឆ្នាំហើយ ឥឡូវវាអាចនឹងបង្កជាគ្រោះមហន្តរាយដ៏ធំក្នុងរយៈពេលខ្លីខាងមុខនេះ

609

យន្ដហោះរបស់កងទ័ពអាកាសអង់គ្លេស (RAF) បានធ្វើការស្ទង់មតិនិងការកត់ត្រាផ្ទាំងទឹកកក A68a ដែលធំជាងគេបំផុតនៅលើពិភពលោកមានប្រវែងរហូតដល់ ៤.២០០ គីឡូម៉ែត្រក្រឡា ដោយផ្ទាំងទឹកកកនេះបានបែកចេញពីតំបន់អង់តាក់ទិក នឹងបានអណ្តែតនៅលើមហាសមុទ្រអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ។

Cliff face of the iceberg reaches around 30m above sea level (BFSAI)

ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាផ្ទាំងទឹកកក A68a នេះ ស្ថិតនៅលើផ្លូវឆ្ពោះទៅទើរនឹងឆ្នេរសមុទ្រភាគខាងត្បូងនៃកោះហ្សកហ្ស៊ី (
South Georgia) បណ្តាលឱ្យផ្ទាំងទឹកកកអាចនឹងបិទច្រកចេញ-ចូលនៃសមុទ្ររបស់ហ្វូងសត្វកោះជាច្រើន  ហើយវាអាចនាំមកនូវគ្រោះមហន្តរាយដ៏ធំ ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ប៉ូល​ខាងត្បូងទៀតផង។

Tunnels and deep fissures run through the iceberg under surface level (BFSAI)

រូបភាពចុងក្រោយដែលបានកត់ត្រាដោយ RAF បង្ហាញពីការបាក់យ៉ាងឆាប់រហ័សនៅគែមនៃផ្ទាំងទឹកកកមួយផ្នែក  រួមទាំងស្លាកស្នាមដែលទឹកសមុទ្របានកកិតបាតផ្ទាំងទឹកកកក្លាយជារូងមួយដ៏ជ្រៅ ហើយអ្នកវិទ្យាសាស្ត្រនឹងនាំយកទិន្នន័យចុងក្រោយទៅវាយតម្លៃស្ថានភាព និងព្យាករណ៍ផ្លូវនៃចលនារបស់វាបន្តទៀត ។

A68a was seen around 200km off the coast of South Georgia  (European Space Agency)

បច្ចុប្បន្នផ្ទាំងទឹកកកយក្សដែលមានទំហំប៉ុនកោះហ្សកហ្ស៊ីខាងត្បូង មានចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីកោះហ្សកហ្ស៊ីខាងត្បូង ដែលជាលំនៅដ្ឋានរបស់សត្វផេនឃ្វីន និងសត្វជាច្រើនប្រភេទទៀតតែប៉ុណ្ណោះ ។

A68a was far too large to be captured in one picture from the plane  (BFSAI)

ប្រសិនបើ A68a បុកនឹងឆ្នេរនៃកោះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះមែន វាអាចនឹងទើរនៅទីតាំងឆ្នេរនោះយ៉ាងហោចណាស់ 10 ឆ្នាំមុនពេលវារំលាយទាំងស្រុង ។

South Georgia is home to many Antarctic fauna.

ក្រុមអ្នកអភិរក្សពិតជាមានការព្រួយបារម្ភអំពីគ្រោះមហន្តរាយនេះណាស់ ព្រោះសត្វដែលរស់នៅលើកោះនេះ នឹងត្រូវស្រេកឃ្លានរហូតដល់ងាប់ ឬផុតពូជ ដោយសារតែផ្ទាំងទឹកកកនឹងគ្របដណ្ដប់លើមហាសមុទ្ររយៈពេលយូរ។

Large tabular icebergs were seen breaking off from A68a  (BFSAI)

តែទោះយ៉ាងណាអ្នកវិទ្យាសាស្ត្រមួយចំនួនសង្ឃឹមថា ចរន្តទឹកអាចជួយនាំផ្ទាំងទឹកកកយក្សនេះអណ្តែតវាងទៅផ្នែកខាងត្បូងនៃកោះនេះវិញ មុនពេលវាអាចអណ្តែតទៅភាគពាយព្យនិងជួបចរន្តទឹកក្តៅ ដែលនឹងធ្វើឱ្យវារលាយលឿនជាងមុន ៕