២០ រូបថតដែលស្ត្រីសម័យមុនបានធ្វើដើម្បីទទួលបានភាព”ស្រស់ស្អាត”តែចម្លែកសម្រាប់មនុស្សជំនាន់ក្រោយ

251

សម្រាប់មនុស្សលោកជាពិសេសនារីៗ តាំងពីបុរាណកាលមកម្លេះ សុទ្ធតែបានរត់តាមចាប់អ្វីដែលយើងហៅថា “សម្រស់” ព្រមទាំងត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានភាពស្រស់ស្អាតជានិច្ច ។

ប៉ុន្តែបន្ទាប់ពីពេលវេលាបានកន្លងផុតទៅយ៉ាងយូរ ធ្វើឱ្យសកម្មភាពកែសម្ផស្សអតីតកាលទាំងនោះ ក៏ត្រូវបានអ្នកជំនាន់ក្រោយមើលឃើញថាចម្លែកទៅវិញ ។

ដូច្នេះថ្ងៃនេះគេហទំព័រសករាជយើងខ្ញុំ សូមនាំអារម្មណ៍បងប្អូនបកត្រលប់ទៅរឿងរ៉ាវចម្លែក  ដែលនារីៗសម័យមុនបានធ្វើកាលពីអតីតកាល ដែលស្ថិតនៅក្រោមពាក្យថា “ចង់ស្អាត” ថាវាចម្លែកយ៉ាងណា តោះយើងទៅមើលទាំងអស់គ្នា ៖

ចាប់ផ្តើមជាមួយកាលដែលនារីៗសម័យមុន បានលាបជើងរបស់ពួកគេ ដើម្បីឱ្យវាមើលទៅដូចជានាងកំពុងពាក់ស្រោមជើង ក្នុងកំឡុងពេលស្តុកនៃស្រោមជើងពិតប្រាកដបានខ្វះខាតក្នុងឆ្នាំ ១៩២៦ ។

 

របាំងក្របមុខហែលទឹក វាត្រូវបានរចនាឡើងដើម្បីការពារស្បែករបស់ស្ត្រីពីពន្លឺព្រះអាទិត្យក្នុងទសវត្សឆ្នាំ ១៩២០ ។

 

ការប្រលងបវរកញ្ញា បាំងមុខក្នុងឆ្នាំ ១៩៣៦
វាត្រូវបានរចនាឡើងដើម្បីឱ្យគណៈកម្មការ ធ្វើការវិនិច្ឆ័យលើសម្រស់នៃរូបរាងរបស់ពួកគេ ដោយមិនបាច់ចាប់អារម្មណ៍មុខមាត់ ។

 

ទំនៀមទម្លាប់ធ្វើឱ្យប្រអប់ជើងឱ្យតូច របស់ប្រទេសចិននាសតវត្សរ៍ទី ១០ ។

 

ម៉ាស៊ីនសំអាតដើមទ្រូងមកពីប្រទេសបារាំងឆ្នាំ ១៩៣០ ។

 

ការ “អ៊ុតសក់” នៅក្នុងឆ្នាំ ១៩៦៤ ។

 

បន្ទប់ផ្លាស់សម្លៀកបំពាក់ចល័ត ត្រូវបានប្រើសម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់បន្ទាប់ពីលេងទឹកសមុទ្រហើយ នៅក្នុងឆ្នាំ ១៩៣៨ ។

 

ឧបករណ៍កម្ចាត់អាច់រុយ ឧបករណ៍ដែលមានភាពច្របូកច្របល់ ដូចជាឧបករណ៍ធ្វើទារុណកម្ម ក្នុងទសវត្សឆ្នាំ ១៩៣០ ។

 

ម៉ាសទឹកកករបស់ក្រុមហ៊ុន Factor ជាឧបករណ៍ថែរក្សាសម្រស់លើផ្ទៃមុខក្នុងឆ្នាំ ១៩៣១ ។

 

បេក្ខនារីបវរកញ្ញាភ្នែកគួរឱ្យស្រឡាញ់ ពាក់របាំងមុខដើម្បីធ្វើការវិនិច្ឆ័យសម្រស់ភ្នែកតែប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៣០ ។

 

ថ្នាំសម្រក់ទម្ងន់ពីទសវត្សឆ្នាំ ១៩០០។

 

សម្លៀកបំពាក់ការពារកម្តៅថ្ងៃ មុនពេលបង្កើតឡេការពារកម្តៅថ្ងៃ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៤០ ។

 

ម៉ាស៊ីនប្តូរពណ៌ស្បែក ដែលដំណើរការដោយកាក់ ក្នុងឆ្នាំ ១៩៤៩ មុនពេលរកឃើញថាវាមានគ្រោះថ្នាក់ ក្នុងការធ្វើបែបនេះ ។

 

បច្ចេកវិទ្យាអ៊ុតសក់នៅប្រទេសអាឡឺម៉ង់ឆ្នាំ ១៩២៩ ។

 

ហាងលាបពណ៌ជើងនៅទីក្រុងឡុងឆ្នាំ ១៩៤១ ។

 

គណៈកម្មការវិនិច្ឆ័យការប្រកួតប្រជែង កជើងដ៏ស្រស់ស្អាតនៅទីក្រុងឡុងឆ្នាំ ១៩៣០ ។

 

ម៉ាស៊ីនសម្ងួតសក់ “ចល័ត” ឆ្នាំ ១៩៤០ ។

 

ការធ្វើធ្មេញពណ៌ខ្មៅ ដែលជានិមិត្តរូបនៃភាពស្រស់ស្អាតរបស់ជប៉ុនតាំងពីសតវត្សរ៍ទី ១៧-១៩ ។

 

របាំងមុខជ័រ សម្រាប់ថែរក្សាសម្រស់ដែលត្រូវបានប្រើដើម្បីកម្ចាត់ស្នាមជ្រួញនៅទសវត្សឆ្នាំ ១៩២០ ។

 

និងបញ្ចប់ជាមួយម៉ាស៊ីនសម្ងួតសក់ដ៏ធំ ក្នុងទសវត្សឆ្នាំ ១៩២០។