ក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរការផលិត iPad-MacBook ពីប្រទេសចិនទៅប្រទេសវៀតណាម

458

នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា Foxconn ដែលជាក្រុមហ៊ុនផលិតនិងផ្គុំផលិតផលបច្ចេកវិទ្យាឱ្យ Apple រួមមាន iPhone, iPad និង MacBook ក្រុមហ៊ុនកំពុងផ្លាស់ប្តូរទីតាំងនិងផលិតគ្រឿងបន្លាស់ iPad និង MacBook ពីប្រទេសចិន ទៅប្រទេសវៀតណាម តាមការស្នើសុំរបស់ក្រុមហ៊ុន Apple ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងពន្ធដែលត្រូវបានបង្កើតឡើង ដោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ។

 

 

ខណៈពេលប្រទេសវៀតណាម Foxconn ក៏នឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនមួយចំនួន នៅក្នុងប្រទេសចិន ទៅកាន់ឥណ្ឌានិងម៉ិកស៊ិកផងដែរ ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Foxconn កំពុងសាងសង់រោងចក្រតម្លើង iPad និង MacBook ថ្មីមួយនៅខេត្ត Bac Giang ភាគឦសានប្រទេសវៀតណាម ហើយនឹងត្រៀមខ្លួនលក់ផលិតផលដែលផលិតនៅរោងចក្រ នៅលើបណ្តាញអ៊ីនធឺណិតនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ព្រមទាំងត្រៀមពង្រីករោងចក្រនៅឥណ្ឌាដើម្បីផលិត iPhone  ហើយក្រុមហ៊ុន Pegatron Corp គ្រោងនឹងសាងសង់រោងចក្រផលិតសម្រាប់ ផលិតផល Apple នៅម៉ិចស៊ិកូផងដែរ ៕