មិនធម្មតា! បុរស Playboy ដឹកដៃមិត្តស្រីដែលកំពុងមានផ្ទៃពោះ ៦ នាក់ទៅបង្អួតអ្នកផងថាជាកូនខ្លួនទាំងអស់

1823

បុរស Playboy ជនជាតិនីហ្សេរីយ៉ាម្នាក់ បានដឹកដៃមិត្តស្រីដែលកំពុងមានផ្ទៃពោះចំនួន ៦ នាក់ ទៅចូលរួមពិធីមង្គលការជាមួយគ្នា ព្រមទាំងនិយាយថាលោកជាឪពុករបស់កូនៗ ទាំងអស់ដែលនៅក្នុងផ្ទៃ ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកាគេហទំព័រសារព័ត៌មាន The Sun បានចុះផ្សាយ ពីរឿងរ៉ាវរបស់លោក Mike Eze Valivoku ឬឈ្មោះថា Pretty Mike ជាពាណិជ្ជករ Playboy ម្ចាស់ក្លឹបរាត្រីមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា លោកបាននាំមិត្តស្រីដែលមានផ្ទៃពោះចំនួន ៦ នាក់ទៅចូលរួមពិធីមង្គលការរបស់មិត្តជិតស្និទ្ធរបស់គាត់ គឺលោក Williams Shemba ហើយលោកក៏បានបង្ហាញដល់ភ្ញៀវនៅក្នុងកម្មវិធីនោះផងដែរ ថាលោកគឺជាឪពុករបស់ទារក ដែលនៅក្នុងផ្ទៃមិត្តស្រីគាត់ទាំងអស់ ។

លោក Pretty Mike បាននិយាយថា នេះជាលើកទីមួយហើយដែលគាត់បានបង្ហាញខ្លួនមិត្តស្រីទាំង ៦ នាក់ ហើយការបង្ហាញខ្លួនរបស់គាត់នៅក្នុងកម្មវិធីនោះបានធ្វើឱ្យភ្ញៀវដទៃទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពួកគេភាគច្រើនសុទ្ធតែជាបុគ្គលនៅក្នុងឧស្សាហកម្មកម្សាន្ត និងជាតារាដ៏ល្បីល្បាញរបស់ប្រទេសនីហ្សេរីយ៉ាផងដែរ។ លោក Pretty Mike បានបង្ហោះរូបថតជាមួយមិត្តស្រី ៦ នាក់នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ទន្ទឹមលោកហាក់ដូចជាទទួលបានការរិះគន់ជាច្រើនផងដែរ មានអ្នកខ្លះបានចូលរួមអបអរសាទរការបង្កើតគ្រួសារដ៏ធំរបស់ Pretty Mike ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា លោកធ្វើបែបនេះគ្រាន់តែជាសកម្មភាពដើម្បីទទួលបានការចាប់អារម្មណ៍ពីសង្គមតែប៉ុណ្ណោះ ៕