ពិតជាមានខ្មោចមែនឬ? ស្ត្រីជាម្ដាយចង់បោះកូនអាយុមួយខួបពីជាន់ទីបីនៃផ្ទះជួល

230

ទីក្រុងបាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា មានហេតុការណ៍ចម្លែកមួយបានកើតឡើងដោយស្ត្រីម្នាក់ ដំបូងត្រូវបានគេសង្ស័យថាមានវិបត្តិផ្លូវចិត្ត បានគំរាមបោះកូនរបស់ខ្លួនឯងពីយ៉ជាន់ទីបីនៃផ្ទះជួលមួយកន្លែងដែលនាងរស់នៅក្នុងទីក្រុងបាងកក មុនពេលក្រុមអ្នកជួយសង្គ្រោះប្រញាប់ និងជួយសង្គ្រោះទារកនោះ ដែលឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ Sio Rachada Tha Pha។ មន្រ្តីប៉ូលីសថៃពីស្ថានីយ៍ Bukkalo និងបុគ្គលិកជួយសង្គ្រោះបានចូលមកដោះស្រាយស្ថានការណ៍ទាន់ហេតុការណ៍។

នៅជាន់ទីបីនៃផ្ទះជួលកម្ពស់បួនជាន់មួយកន្លែង ត្រូវបានគេរាយការណ៍ថាស្ត្រីជាម្តាយមានអារម្មណ៍វក់វី និងបានបីទារកអាយុមួយខួបនៅលើយ៉មុខផ្ទះ។ ក្រុមមន្រ្តីបានព្យាយាមចរចាជាមួយនាង ប៉ុន្តែនាងមិនមានចលនាអ្វីទេឆ្លើយតបឡើយ។ ទីបំផុតពួកគេសម្រេចចិត្ត លួចឡើងទៅជាន់ខាងលើហើយជួយសង្គ្រោះទារកទាន់ពេល ខណៈដែលម្តាយរូបនេះត្រូវបានគេចាក់សោរទុកនៅក្នុងបន្ទប់ មុនពេលនាងត្រូវបានគេនាំទៅវិទ្យាស្ថានចិត្តវិទ្យា Somdet Chaopraya ដើម្បីធ្វើការពិនិត្យសុខភាពផ្លូវចិត្តរបស់នាង។

បើយោងតាមអ្នកជិតខាងស្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា នាងបានលឺសំលេងឈ្លោះគ្នា និងសំលេងចប្លែកដែលគិតថាជាខ្មោចពិតប្រាកដមែន លឺចេញពីបន្ទប់របស់ស្ត្រីរូបនោះកាលពីពីរថ្ងៃមុន។ ចំណែកអ្នកជិតខាងម្នាក់ទៀតបានបន្ថែមថា មានការឈ្លោះប្រកែកគ្នាម្តងម្កាលដែររវាងប្ដីប្រពន្ធមួយគូនេះ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេហើយស្ត្រីរូបនោះក៏មិនឈឺដែរ។

រីឯបុរសជាប្តីបានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់គាត់មិនបានធ្វើការទេចាប់តាំងពីនាងមានកូនតូច៕ ប្រភព៖ AsiaOne