អូនប្រែហើយ! Yang Soobin ពី Net Idol បរិភោគអាហារទម្ងន់ ១៣០ គីឡូក្លាយជាស្រីស្អាត

4252

ប្រសិនបើបងជាមនុស្សម្នាក់ដែលចូលចិត្តមើលវីដេអូប្រភេទ asmr ដែលជាការបង្ហាញការបរិភោគអាហារដ៏ពេញនិយមបំផុតនៅតាមបណ្តាបណ្តាញសង្គមនានា ដូច្នេះយើងខ្ញុំជឿជាក់ថាបងប្អូនប្រាកដជាបានមើលវីដេអូរបស់នារីម្នាក់នេះហើយ នោះគឺមិនមាននរណាក្រៅពី “យ៉ាង ស៊ូប៊ីន” (Yang Soobin) ទេ ។

យ៉ាង ស៊ូប៊ីន (Yang Soobin) នារីជនជាតិកូរ៉េម្នាក់ដែលចូលចិត្តញ៉ាំបំផុត កាលពីប៉ុន្មានឆ្នាំមុនយើងច្រើនតែបានឃើញខ្សែវីដេអូឃ្លីបរបស់នាងដែលរីករាយនឹងការញ៉ាំអាហារដ៏ច្រើន ហើយមើលទៅទំនងឆ្ងាញ់ រញ្ជួយអារម្មណ៍អ្នកទស្សនាឱ្យឃ្លានទៅតាមនាងទៀតផង ។

ជាមួយនឹងការចូលចិត្តញ៉ាំរបស់ស៊ូប៊ីន បានធ្វើឱ្យនាងមានទម្ងន់ដល់ទៅជាង ១៣០ គីឡូក្រាម លុះរហូតដល់ឆ្នាំមុនស៊ូប៊ីនបានប្រកាសថា នាងនិងសម្រកទម្ងន់ដើម្បីសុខភាពជាផ្លូវការ ។

ក្រោយមកនាងក៏បានចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ នាងចាប់ផ្តើមងាកទៅគ្រប់គ្រងរបបអាហារ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ស៊ូប៊ីនតែងតែបង្ហោះឃ្លីបវីដេអូនៃការហាត់ប្រាណរបស់នាងនៅលើ Instagram ផ្ទាល់ខ្លួន ។

ដោយមានបំណងបញ្ចុះទម្ងន់ដើម្បីសុខភាពផ្ទាល់ខ្លួន ស៊ូប៊ីនបានប្តេជ្ញាសម្រកទម្ងន់អស់រយៈពេលជាងមួយឆ្នាំ ហើយថ្មីៗនេះនាងបានបង្ហោះការវិវឌ្ឍន៍ថ្មីនៃការផ្លាស់ប្តូររាងកាយរបស់នាង ដែលនោះវាបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ស៊ូប៊ីនបានបង្ហើបថានាងបានស្រកទម្ងន់អស់ ៥០ គីឡូក្រាមក្នុងរយៈពេលជាងមួយឆ្នាំ ហើយលទ្ធផលគឺបានបង្ហាញថានាងចាប់ផ្តើមមានរាងស្អាត និងសុខភាពល្អ រីឯទម្រង់មុខរបស់នាងក៏កាន់តែប្លែក និងស្រស់ស្អាតខ្លាំងណាស់។

សម្រាប់បងប្អូនណាដែលបានតាមដាន (Follow) ស៊ូប៊ីន បងប្អូននឹងនៅតែឃើញថានាងនៅតែបង្ហោះវីដេអូឃ្លីបនៃការបរិភោគអាហារដដែល ប៉ុន្តែបន្ថែមពីលើនោះនាងក៏មានវីដេអូឃ្លីបអំពីរបៀបសម្រកទម្ងន់សម្រាប់អ្នកគាំទ្រផងដែរ ៕