គ្មានអស់លុយមួយរៀល! ក្រសួងទេសចរណ៍ជ្រើសរើសយុវជនចូលសិក្សាជំនាញកក់សំបុត្រយន្តហោះ

206

យោងតាមក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសយុវជនចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Alliance Plus Solution ចាប់ពីខែធ្នូ ឆ្នាំ២០២០តទៅ។

សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសតាមប្រព័ន្ធ AMADEUS៕