ចិនចុះបញ្ជីជ្រលងភ្នំដែលមានជម្រៅជ្រៅបំផុតនៅក្នុងពិភពលោក Yarlung Zangbo ជាតំបន់ទេសចរណ៍លំដាប់ផ្កាយ ៥

201

ចិន៖ នៅថ្ងៃទី ១១ ខែវិច្ឆិកា គេហទំព័រសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថាជ្រលងភ្នំ Yarlung Zangbo Grand Canyon) នៅតំបន់ស្វយ័តទីបេភាគនិរតីប្រទេសចិន គឺជាជ្រលងភ្នំមួយដែលជ្រៅបំផុតមានជម្រៅអតិបរមា ៦.០០៩ ម៉ែត្រនៅលើពិភពលោក វាត្រូវបានគេចុះបញ្ជីជាតំបន់ទេសចរណ៍លំដាប់ផ្កាយ ៥ (5A) ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ។

ជ្រលងភ្នំដ៏ជ្រៅនេះមានប្រវែង ៥០៤.៦ គីឡូម៉ែត្រមានទីតាំងស្ថិតនៅសង្កាត់ Mei Ling ទីក្រុង Linzhi នៅខាងក្រោមនៃទន្លេ Yalushang ហើយក៏ជាជ្រលងភ្នំដែលវែងជាងគេនៅលើពិភពលោកដែរ។ តំបន់នេះបានចុះបញ្ជីជាគោលដៅទេសចរណ៍លំដាប់ផ្កាយ ៤ (4A) ក្នុងឆ្នាំ ២០១០ ហើយបានស្វាគមន៍ភ្ញៀវទេសចរណ៍សរុបចំនួន ៤៥៦.០០០ នាក់ ដែលបាននាំមកនូវប្រាក់ចំណូលសរុបជិត ១០០ លានយន់ (ប្រហែល 15 លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ។

ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនទេសចរណ៍ទីបេបានវិនិយោគទឹកប្រាក់ចំនួន ៣២៩ លានយ័ន (ជិត 50 លានដុល្លារ) និងបានសហការជាមួយរដ្ឋាភិបាលស្រុក MeiLing ដើម្បីអភិវឌ្ឍបន្ថែមភាពទាក់ទាញនិងបង្កើនកន្លែងទេសចរណ៍រួមមាន ទោងយោលនៅជ្រលងភ្នំនិងផែនការទេសចរណ៍កំសាន្តផ្សេងៗដូចជា តំបន់ទឹកពុះ និងបាឡុងខ្យល់ក្តៅ ហើយក្រុមហ៊ុនក៏នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការសាងសង់ខ្សែកាប ព្រមទាំងការវិនិយោគលើការគ្រប់គ្រងឆ្លាតវៃនៃតំបន់ទេសចរណ៍នាពេលអនាគតទៀតផង ។
បច្ចុប្បន្នតំបន់ទីបេនេះ មានកន្លែងទេសចរណ៍ភាពទាក់ទាញកម្រិតផ្កាយ ៥ (5A) ចំនួន ៥ កន្លែង ក្នុងនោះ ៤ កន្លែងទៀតគឺមានរាជវាំង Potala Palace, វិហា Jokhang Temple, វិហា Tashithunpo Monastery និង ទន្លេសាប Basum Lake ៕

ប្រភព៖ XinHua