ប្រធានក្រុមហ៊ុនតូយ៉ូតា៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla មិនបានបង្កើតអាជីវកម្មលើពិភពលោកជាក់ស្ដែងទេ

288

លោក Akio Toyoda ប្រធានក្រុមហ៊ុនតូយ៉ូតាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរថយន្ត “Tesla” មិនទាន់បានធ្វើជំនួញលើពិភពលោកនៃភាពជាក់ស្តែងប្រៀបដូចជា “ភោជនីយដ្ឋានដែលផ្សព្វផ្សាយរូបមន្ត” ខណៈពេលដែលក្រុមហ៊ុន Toyota មានទាំង “មេចុងភៅនិងអតិថិជន” មកអង្គុយបរិភោគហើយ ។

ទីភ្នាក់ងារសារព័ត៌មានចិន CNBC បានរាយការណ៍ថានៅថ្ងៃសុក្រ (៦ វិច្ឆិកា) បានឱ្យដឹងថា លោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុនផលិតរថយន្តជប៉ុនតូយ៉ូតា បានឆ្លើយតបទៅនឹងសំនួរមួយក្នុងកំឡុងពេលការប្រកាសលទ្ធផលរបស់ក្រុមហ៊ុន “Tesla” ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ជាមួយការអបអរសាទរដល់ក្រុមហ៊ុន Tesla ដែលមានតម្លៃក្រុមហ៊ុន (Firm Value) 400 ពាន់លានដុល្លារដែលច្រើនជាងចំនួនក្រុមហ៊ុនរថយន្តជប៉ុនប្រមូលផ្តុំគ្នាដល់ទៅ ៧ ក្រុមហ៊ុនឯណោះ ដូច្នេះក្រុមហ៊ុនតូយ៉ូតាអាចរៀនពីភាពជោគជ័យរបស់ “Tesla” អំពីម៉ូដែលអាជីវកម្មយានយន្តអគ្គិសនី ផ្នែកទន់ (Software) និងការប្រើប្រាស់ថាមពលកកើតឡើងវិញ (Renewable energy) ។

ទោះយ៉ាងណាលោក Akio បានប្រៀបធៀបអាជីវកម្មរបស់ក្រុមហ៊ុន Tesla ថាជាភោជនីយដ្ឋានដែលផ្សព្វផ្សាយតែរូបមន្តធ្វើម្ហូប  ប៉ុន្តែនៅតែមិនទាន់មានអាហារចេញមកចែកចាយអតិថិជនបានបរិភោគ ខណៈពេលដែលក្រុមហ៊ុនតូយ៉ូតា (Toyota) គឺដូចជាភោជនីយដ្ឋានដែលបម្រើអតិថិជនមួយចំនួនធំរួចមកហើយ ។

ក្រៅពីនេះលោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Tesla មិនទាន់បានបង្កើតអាជីវកម្មនៅក្នុងពិភពជាក់ស្ដែងនៅឡើយទេ ហើយក៏កំពុងបង្កើត “រូបមន្តពិសេស” សម្រាប់ពាណិជ្ជកម្មរបស់ខ្លួន អាចនិយាយបានថាក្រុមហ៊ុន Tesla កំពុងព្យាយាមអះអាងជំហរថា “រូបមន្ត” នឹងទទួលបានជោគជ័យហើយក្លាយជាក្រុមហ៊ុនស្តង់ដារពិភពលោក ខណៈពេលដែលក្រុមហ៊ុនតូយ៉ូតាមាន “ផ្ទះបាយ” និង “ចុងភៅ” ដែលបានចំអិនម្ហូបពិតប្រាកដ ហើយមានអតិថិជនមួយចំនួនដែលមានបញ្ហាច្រើន មកចូលរួមអង្គុយទទួលទាន “អាហាររបស់យើង” រួចហើយ ។

ទន្ទឹមនឹងនោះសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនតូយ៉ូតាបានប្រកាសពីប្រាក់ចំណេញនៅត្រីមាសទី ២ មានចំនួន ៥,០៦ ពាន់លានយ៉េន (ប្រហែល ៤៨ លានដុល្លារ) ធ្លាក់ចុះ -២៣,៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-១៩ ការលក់រថយន្តបានធ្លាក់ចុះនៅជុំវិញពិភពលោក ហើយគេរំពឹងថានៅឆ្នាំសារពើពន្ធ ២០២០ (បញ្ចប់ខែមីនាឆ្នាំ ២០២១) ក្រុមហ៊ុននឹងធ្វើការលក់រថយន្តបានប្រមាណ ៧.៥ លានគ្រឿងនិងចំណេញប្រាក់ពីប្រតិបត្តិការនេះចំនួន ១,៣ ពាន់ពាន់លានយ៉េន ឬប្រមាណ ១២,៦ ពាន់លានដុល្លារ ៕