ព្យុះអីតាវាយប្រហារប្រទេស ហ្គាតេម៉ាឡា សម្លាប់មនុស្សប្រហែល ១៥០ នាក់

161

នៅថ្ងៃទី ៧ ខែ វិច្ឆិកា សារព័ត៌មាន​ BBC បានរាយការណ៍អំពីការវិវត្តន៍នៃស្ថានការណ៍គ្រោះថ្នាក់ពីការវាយប្រហារនៃព្យុះ Depression ត្រូពិក “អីតា” នៅអាមេរិកកណ្តាល ប៉ុន្តែហ្គាតេម៉ាឡាគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតដែលប្រធានាធិបតី Alejandro G. Ammattei បញ្ជាក់ថា ទីក្រុង Geja ក្នុងតំបន់ Alta Verapaz ផ្នែកកណ្តាលនៃប្រទេស អាចមានអ្នកស្លាប់ប្រហែល ១០០ នាក់ទៀត។ មុននេះអាជ្ញាធរហ្គាតេម៉ាឡាបានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសគឺយ៉ាងហោចណាស់ ៥០ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទាំងអស់សរុបប្រហែល ១៥០ នាក់។

នៅពេលដែលកងទ័ពហ្គាតេម៉ាឡាចូលមកជិតភូមិដាច់ស្រយាលមួយដែលផ្ទះរាប់សិបខ្នងត្រូវបានកប់នៅក្នុងដីបន្ទាប់ពីមានព្យុះភ្លៀងដោយសារព្យុះ Eta ប៉ុន្តែអាកាសធាតុអាក្រក់ជាឧបសគ្គរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ ប្រធានាធិបតី G. Ammattei បាននិយាយថា មានឧទ្ធម្ភាគចក្រតែមួយគ្រឿងប៉ុណ្ណោះនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ដោយសារផ្លូវជាច្រើនត្រូវបានបិទ​ ហើយភាគច្រើននៃតំបន់នេះត្រូវបានលិចលង់។

ប្រធានាធិបតី G. ammattei បាននិយាយថា “មានមនុស្សជាច្រើនបានជាប់គាំងដែលយើងមិនអាចជួយសង្រ្គោះបាន” ហើយបានទៀតនិយាយថា ស្ថានការណ៍ក្នុងក្រុង Geja ស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ ចំណែកអ្នកស្លាប់មិនអាចយកចេញពីតំបន់នោះទេ។ មុននេះ អាជ្ញាធរហ្គាតេម៉ាឡាបានប្រកាសពីភាពអាសន្ននៅក្នុងតំបន់ជាច្រើន។

ព្យុះអីតាបានឆ្លងកាត់ប្រទេស Nicaragua តាំងពីថ្ងៃទី ១០ ខែវិច្ឆិកា ជាព្យុះ Hurricane ប្រភេទទី ៤ ដែលមានល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានភ្លៀងធ្លាក់ខ្លាំងមុនពេលចុះខ្សោយទៅជាព្យុះត្រូពិក Depression ហើយបានឆ្ពោះទៅកាន់ប្រទេស Honduras មានចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ១០ នាក់ និងរាប់រយនាក់កំពុងរង់ចាំការជួយសង្រ្គោះចេញពីតំបន់លិចទឹក។

រដ្ឋមន្រ្តីក្រសួងការបរទេស Honduras លោក Lee Sundro Rosales បានសរសេរសារថា “ការបផ្លិញបំផ្លាញពីព្យុះអីតាគឺមានទំហំធំណាស់ ហើយហិរញ្ញវត្ថុរបស់រដ្ឋកំពុងស្ថិតក្នុងវិបត្តិជាមួយនឹងការផ្ទុះឡើងនៃមេរោគកូវិដ ១៩  ដូច្នេះយើងជំរុញឱ្យសហគមន៍អន្តរជាតិពន្លឿនដំណើរការនៃការស្តារនិងអភិវឌ្ឍន៍ឡើងវិញ” ។

មុននេះ នៅថ្ងៃទី ៦ ខែវិច្ឆិកា សហរដ្ឋអាមេរិក ដោយមជ្ឈមណ្ឌលព្យុះជាតិរបស់អាមេរិកបានព្យាករណ៍ថាអីតាស្ថិតនៅឯនាយឆ្នេរសមុទ្រប្រទេស Belize ហើយធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រ Caribbean ព្យុះនេះនឹងធ្វើដំណើរទៅប្រទេសគុយបានិងរដ្ឋផ្លរីដា សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។