១៤ ផ្លូវរូងធម្មជាតិដែលស្រស់ស្អាតបំផុត នៅជុំវិញពិភពលោក

303

1. Jacarandas Walk ទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង

ផ្លូវរូងក្រោមដើមផ្កា Jacaranda ពណ៌ស្វាយដ៏ស្រស់ស្អាត វាមានដើមកំណើតនៅប្រទេសអាមេរិកខាងត្បូង ហើយផ្កាទាំងអស់នេះនឹងរីកនៅខែតុលារៀងរាល់ឆ្នាំ ។

2. Sakura Tunnel ប្រទេសជប៉ុន

ដើមផ្កាសាគូរ៉ាជាង ៨០០ ដើមបានដុះតម្រង់ជួរនៅតាមដងទន្លេមេហ្គូហ្កាវ៉ា ដែលមានប្រវែងប្រហែល ៤ គីឡូម៉ែត្រ ហើយផ្កាទាំងអស់នេះរីកស្គុសស្គាយនៅអំឡុងចុងខែមីនាដល់ដើមខែមេសា ។ ទីកន្លែងកន្លែងនេះ អាចចាត់ទុកថាជាកន្លែងដែលរ៉ូមែនទិកបំផុតដែលគូស្នេហ៍ភាគច្រើនចូលចិត្តដើរកំសាន្ដជាមួយគ្នា។

3. Tunnel of Love ក្រុង Kleven ប្រទេសអ៊ុយក្រែន

ដើមឈើពណ៌បៃតងដុះលូតលាស់និងព័ទ្ធជុំវិញផ្លូវដែកនៅទីក្រុង Kleven បង្កើតបានជារូងដើមឈើដ៏អស្ចារ្យ ។ ហើយមូលហេតុដែលទីនេះមានឈ្មោះថា “ផ្លូវរូងនៃក្តីស្រឡាញ់” គឺដោយសារតែគេជឿថា ខណៈពេលដែលអ្នកកំពុងដើរឆ្លងកាត់ផ្លូវរូងនេះ ជាមួយនឹងការបន់ស្រន់អំពីក្តីស្រឡាញ់ ក្តីប្រាថ្នានោះនឹងក្លាយជាការពិត ។

4. ស្ថានីយ៍រថភ្លើង Gyeonghwa ប្រទេសកូរ៉េខាងត្បូង

ផ្កាសាគូរ៉ាពណ៌ផ្កាឈូកនឹងរីកស្គុសស្គាយនៅដើមខែមេសា ទីនេះគឺជាទីកន្លែងមើលផ្កាស្រស់ជាងគេនៅប្រទេសកូរ៉េ ដែលមានទីតាំងនៅស្ថានីយ៍ Gyeonghwa ទីក្រុង Jinhae ខេត្ត Gongsangnam-do បើទោះជាខ្សែរថភ្លើងនៅទីនេះត្រូវបានបញ្ឈប់ក៏ពិតមែន ប៉ុន្តែវានឹងបើកឱ្យតំណើរការក្នុងកំឡុងពេលបុណ្យ Jinhae Gunhangje ។

5. Sagano bamboo forest  ប្រទេសជប៉ុន

ព្រៃឫស្សីសាហ្គាណូ មានទីតាំងនៅទីក្រុងក្យូតូ  តំបន់អាស៊ីយ៉ាម៉ា ទីនេះគឺជាចំណុចដែលលេចធ្លោមួយទៀតនៅទីក្រុងនេះ ដូច្នេះប្រសិនបើបងប្អូនធ្វើតំណើរទៅដល់ទីក្រុងតូក្យូហើយ សូមកុំភ្លេចឈាងចូលទៅទស្សនាព្រៃឬស្សីនេះចុះពិតជាមិនខុសបំណងទេ ។

6. Ashdown forest ប្រទេសអង់គ្លេស

រូងដើមឈើនេះមានទីតាំងនៅ West Sussex ប្រទេសអង់គ្លេស។ ផ្លូវរូងដើមឈើនេះ ក៏ជាគំរូដើមនៃព្រៃរាប់រយហិចតានៅក្នុងភាពយន្តតុក្កតាដ៏ល្បីល្បាញ Winnie the Pooh ទៀតផង ។

7. Wisteria Tunnel ប្រទេសជប៉ុន

ផ្លូវរូងធម្មតានៃដើមផ្កា Wisteria នាសួន Kawachi Fuji ទីក្រុង Kitakyushu ប្រទេសជប៉ុន នៅតំបន់នេះផ្កានឹងរីកច្រើនស្គុសស្គាយបំផុត គឺចាប់ពីចុងខែមេសាដល់ពាក់កណ្តាលខែឧសភា (វាក៏អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ) ។

8. ផ្លូវរូងផ្កាសាគូរ៉ា Yeojwacheon Stream ប្រទេសកូរ៉េខាងត្បូង

មានទីតាំងនៅទីក្រុងជីនហេ ប្រទេសកូរ៉េខាងត្បូង ទីនេះគឺជាទីកន្លែងមួយផ្សេងទៀត ដែលមានការពេញនិយមពីសំណាក់ប្រជាជនកូរ៉េ និងភ្ញៀវទេសចរ ជាទីកន្លែងដែលត្រូវបានមហាជនស្គាល់ច្រើនបំផុត នៅក្នុងរឿងភាគមនោសញ្ចេតនា Romance (២០០២) រហូតដល់មានមនុស្សជាច្រើនដាក់ឈ្មោះឱ្យទីកន្លែងនេះថា Romance Bridge ។

9. Oak Alley Plantation សហរដ្ឋអាមេរិក

ផ្លូវរូងធម្មជាតិនៃដើមឈើអូកដ៏អស្ចារ្យនេះ មានទីតាំងនៅតំបន់ទន្លេ Mississippi River ក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ។

10. Autumn Tree Tunnel សហរដ្ឋអាមេរិក

ផ្លូវរូងដើមឈើដ៏ស្រស់ស្អាតនេះ មានទីតាំងនៅឯ Smuggler’s Notch រដ្ឋ Vermont សហរដ្ឋអាមេរិក។

11. Cherry Blossom Tunnel ប្រទេសអាឡឺម៉ង់

ផ្លូវរូងផ្កា cherry នេះមានទីតាំងស្ថិតនៅលើផ្លូវ Heerstrabe ក្នុងទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ ផ្កាទាំងអស់នេះនឹងរីកក្នុងរយៈពេលតែ ៧-១០ ថ្ងៃ ហើយវានឹងរីកនៅក្នុងរដូវក្តៅ មួយឆ្នាំម្តងតែប៉ុណ្ណោះ ។

12. Ginkgo Tree Tunnel ប្រទេសជប៉ុន

ផ្លូវរូងដើមឈើ ginkgo នេះមានទីតាំងនៅជិតវិហារ Meiji ហើយស្លឹករបស់វានឹងប្រែទៅជាពណ៌លឿងមាសនៅខែវិច្ឆិកា ។

13. The Dark Hedges ប្រទេសអ័​រ​ឡង់​ខាងជើង

ផ្លូវរូងធម្មជាតិនេះស្ថិតនៅលើផ្លូវ Bregagh ជិតភូមិ Stranocum, County Antrim រូងដើមឈើនេះគឺជាកន្លែងថតរូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ នៅទីនេះមានដើមឈើធំ ៗ ជាង ១០០ ដើម ដែលមានអាយុជាង ៣០០ ឆ្នាំ ។

14. Rua Gonçalo de Carvalho ប្រទេសប្រេស៊ីល

ផ្លូវរូងនៃដើមឈើ tipuana មានដើមឈើជាង ១០០ ដើម នៅតាមដងផ្លូវដែលមើលទៅពិតជាស្រស់ស្អាតណាស់ ផ្លូវរូងធម្មជាតិនេះមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង លើផ្លូវ Gonçalo de Carvalho ដែលវាត្រូវបានអភិរក្ស និងចាត់ចូលជាតំបន់បេតិកភណ្ឌបរិស្ថាន (Heritage Environment in Latin America) នៅអាមេរិកឡាទីនក្នុងឆ្នាំ ២០០៦ ទៀតផង ៕