ក្មេងប្រុសជនជាតិម៉ាឡេស៊ី អាយុ ៩ឆ្នាំម្នាក់ ឈ្នះពានរង្វាន់ណាសា ប្រកួតបង្កើតបង្គន់សម្រាប់អ្នកអវកាសប្រើនៅលើឋានព្រះចន្ទ

659

អង្គការគ្រប់គ្រងអាកាសចរណ៍និងអវកាសអាមេរិក (NASA) បានប្រគល់រង្វាន់ដល់អ្នកឈ្នះនៃការប្រកួតរចនាបង្គន់លើឋានព្រះចន្ទសម្រាប់អវកាសយានិកដល់ក្មេងជនជាតិម៉ាឡេស៊ី អាយុ ៩ឆ្នាំ Saisan Kang Xishun ដែលបានផ្តួលដៃគូប្រកួតប្រជែងជិត ៩០០ នាក់ មកពីជុំវិញពិភពលោក។

អង្គការណាសាត្រូវបានគេរំពឹងថានឹងនាំយកការរចនាបង្គន់ខាងលើទៅប្រើសម្រាប់បេសកកម្មលើឋានព្រះចន្ទក្រោយៗទៀតនៅឆ្នាំ ២០២៤ ។

អង្គការណាសាបញ្ជាក់ថាបង្គន់អវកាសដែលកំពុងត្រូវបានប្រើប្រាស់នៅស្ថានីយ៍អវកាសអន្តរជាតិក្នុងខណៈនេះរចនាឡើងសម្រាប់ប្រតិបត្តិការក្នុងលក្ខខណ្ឌទំនាញទាបបំផុតប៉ុណ្ណោះ ប៉ុន្តែការងារថ្មីដែលបើកឱ្យមានការប្រកួតប្រជែងនឹងក្លាយជាបង្គន់តូចជាង មានគុណភាពល្អជាង ហើយអាចត្រូវបានប្រើក្នុងលក្ខខណ្ឌទាំងពីរនៃទំនាញផែនដីទាប ហើយនៅក្នុងលក្ខខណ្ឌនៃទំនាញផែនដីនៅលើឋានព្រះចន្ទផងដែរ។

ស្នាដៃរបស់ក្មេង Saisan Kang Xichun អាចភ្ជាប់ជាមួយឈុតអវកាសរបស់អវកាសយានិកបានទៀតផង ដោយមិនចាំបាច់ប្រើអគ្គិសនីឬអាគុយ វាពឹងផ្អែកតែទៅលើថាមពលកន្ត្រាក់ដើម្បីបង្កើតបានជាកម្លាំងបឹត រហូតដល់ទឹកនោមឬលាមកក្លាយជាគ្រីស្តាល់ ដែលអាចបោះចោលដោយសុវត្ថិភាព។

អ្នករចនាម៉ូដអាយុ ៩ ឆ្នាំរូបនេះបាននិយាយថា គ្រាន់តែងាកជើងបន្តិចទឹកនោមនឹងហូរចូលទៅក្នុងស្បែកជើងរបស់អវកាសយានិក មិនចាំបាច់ប្រើឧបករណ៍អេឡិចត្រូនិចទេ ដូច្នេះអាចកាត់បន្ថយហានិភ័យនៃដំណើរការខុសប្រក្រតីនៅពេលចេញទៅភពខាងក្រៅ៕