ភ្ញាក់ផ្អើល! រថភ្លើងលើអាកាសបើកទម្រុះរបាំងផ្លូវទៅជាប់ទើរលើកន្ទុយរូបសំណាក់ត្រីបាឡែន (វីដេអូ)

154

នៅថ្ងៃទី ២ ខែវិច្ឆិកា កាសែត Daily Mail បានរាយការណ៍ពីហេតុការណ៍ដែលធ្វើ​​​​​​​​​​ឱ្យភ្ញាក់ផ្អើលកណ្តាលអធ្រាត្របណ្តាលឱ្យមនុស្សម្នាផ្អើលនាំគ្នាចោមរោមមើល នៅពេលរថភ្លើងលើអាកាសបុកទម្លុះរបាំងផ្លូវទៅទើរជាប់លើរូបចម្លាក់កន្ទុយត្រីបាឡែនកម្ពស់ ៧,៦ ម៉ែត្រ។ សភាពរថភ្លើងផ្នែកខាងក្រោមជាពិសេសនៅពីខាងមុខ ចំណែកឯបង្អួចខាងក្រោយបែកហើយមានសារសរសេរនៅលើរថភ្លើងថា “សុំទោស បិទបម្រើការ” ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅស្ថានីយ៍រថភ្លើង De Agger ក្នុងក្រុង Spikenisse ប្រទេសហូឡង់ នៅវេលាម៉ោង ១២:៣០ ម៉ោងក្នុងស្រុក សំណាងល្អមិនមានអ្នកដំណើរឬបុគ្គលិកណាម្នាក់រងរបួសឡើយប៉ុន្តែបុគ្គលិកដែលបើកបររថភ្លើងនេះគឺស្លេកស្លាំង ភ័យខ្លាចនិងញាប់ញ័រ មុនពេលមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យ។

លោក Karie Garter មន្ត្រីសន្តិសុខនៃតំបន់ Rhinemont បាននិយាយថា រថភ្លើងបានធ្លាក់និងទើរលើរូបចម្លាក់កន្ទុយត្រីបាឡែន ហើយដោយសារបានកន្ទុយត្រីបាឡែនទ្រទើបអ្នកបើកបរមានសុវត្ថិភាព។

ក្រោយមកអ្នកបើកបររថភ្លើងត្រូវបាននាំទៅសាកសួរពីមូលហេតុនៃការបើករថភ្លើងទៅទើរនឹងរូបចម្លាក់កន្ទុយត្រីបាឡែនកំពុងស្ថិតក្នុងការស៊ើបអង្កេត។

ខណៈពេលដែលមន្រ្តីប៉ូលីសកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនរថភ្លើងដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយនឹងត្រូវបើកបម្រើការស្ថានីយ៍ De Agger ម្តងទៀត ទោះបីជាកន្លែងនោះត្រូវបានបិទជាបណ្តោះអាសន្នក៏ដោយក៏អ្នកនាំពាក្យប៉ូលីសហូឡង់បាននិយាយថាវាត្រូវការពេលវេលា។

ក្រោយពេលកើតហេតុរូបចម្លាក់កន្ទុយត្រីបាឡែនត្រូវបានគេដាក់ឈ្មោះក្រៅ “កន្ទុយត្រីបាឡែនសង្រ្គោះជីវិត” ដែលជារូបចម្លាក់ដ៏ធំមួយនៃកន្ទុយត្រីបាឡែនដែលផុសចេញពីទឹកកម្ពស់ ៧,៦ ម៉ែត្រ។

ចម្លាក់រូបនេះត្រូវបានសាងសង់កាលពី ២០ ឆ្នាំមុនហើយត្រូវបានគេដាក់នៅក្នុងឧទ្យានមួយក្រោមស្ថានីយ៍រថភ្លើងដែលសំគាល់ពីចុងបញ្ចប់នៃផ្លូវរថភ្លើង។ អ្នកជំនាញរួមទាំងស្ថាបត្យករដែលបានបង្កើតរូបចម្លាក់កន្ទុយត្រីបាឡែនឥឡូវនេះបានទៅកន្លែងកើតហេតុដើម្បីសិក្សាពីវិធីផ្លាស់ទីរថភ្លើង។

បញ្ហាធំគឺថាតំបន់ជុំវិញនោះគឺទឹកដូច្នេះផ្លូវដឹកទំនិញឬរថយន្តស្ទូចមិនអាចទៅដល់តំបន់នោះបានទេ ហើយបញ្ហាមួយទៀតគឺ ចរន្តខ្យល់ខ្លាំងគួរឱ្យព្រួយបារម្ភវាអាចមានហានិភ័យកើតឡើងបាន៕