យ៉ាងហោចណាស់ ៦០ នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅភាគខាងលិចប្រទេសទួរគី

152

ទីក្រុង Izmir៖ ប្រធានាធិបតីប្រទេសទួរគីលោក Tayyip Erdogan បានប្រាប់ឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សចំនួន ៥៨ នាក់បានស្លាប់នៅក្នុងទីក្រុង Izmir នៅតាមឆ្នេរសមុទ្រមួយ បន្ទាប់ពីមានក្មេងជំទង់ចំនួនពីរនាក់ផ្សេងទៀតបានស្លាប់នៅលើកោះសាម៉ូសរបស់ប្រទេសក្រិក។

ក្រុមអ្នកជួយសង្គ្រោះនៅតែជីកយកកម្ទេចកម្ទីអគារ ដែលត្រូវបានបាក់ស្រុតដោយការរញ្ជួយដី ខណៈក្រុមមន្រ្តីប្រទេសទួរគីបាននិយាយថាអគារប្រហែល ២០ ត្រូវបានបាក់រលំនៅក្នុងស្រុក Bayrakli នៃខេត្ត Izmir។

នៅព្រឹកថ្ងៃទី២ ខែតុលានេះ ក្រសួងសុខាភិបាលប្រទេសទួរគីបានប្រកាសថាការរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨៩៦ នាក់បានរងរបួសផងដែរ។ មនុស្សប្រមាណ ៥០០០ នាក់ និងឆ្កែញី ២០ ក្បាលបានចូលរួមក្នុងការងារជួយសង្គ្រោះ។

យោងតាមវិទ្យាស្ថាន Kandilli ដែលមានមូលដ្ឋាននៅអ៊ីស្តង់ប៊ុលបានប្រាប់ថា ការរញ្ជួយដីនៅថ្ងៃទី ៣០ ខែតុលា មានកម្លាំង ៦,៩រ៉ិចទ័រ។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅសមុទ្រ Aegean ភាគឦសាននៃកោះ Samos៕