រដូវរងារ “ជំងឺរលាកសួត” មានហានិភ័យបំផុតចំពោះកុមារតូចៗ  និងមនុស្សចាស់

302

នាយកដ្ឋានឧតុនិយមវិទ្យាសាស្ត្របានជូនដំណឹងថា នៅដូវរងាឆ្នាំនេះនឹងលឿនជាងឆ្នាំមុនៗ ដែលអាកាសធាតុត្រជាក់នេះវាអាចបណ្តាលឱ្យមានជំងឺផ្សេងៗយ៉ាងងាយ ជាពិសេសជំងឺដែលកំពុងផ្ទុះការរាលដាលខ្លាំងនោះគឺ “ជំងឺរលាកសួត” ដែលបណ្តាលមកពីការឆ្លងមេរោគនៅក្នុងសួត ដែលវាបង្កឡើងដោយពពួកបាក់តេរីវីរុស ឬផ្សិត។

 

សាស្ដ្រាចារ្យវេជ្ជបណ្ឌិតដែលជានាយកដ្ឋានជំងឺផ្លូវដង្ហើម និងវេជ្ជសាស្ត្រប្រចាំមហាវិទ្យាល័យវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Ramathibodi បានបញ្ជាក់ថា បើទោះជាជំងឺនេះអាចព្យាបាលបានដោយសារតែមានវ៉ាក់សាំង និងថ្នាំព្យាបាលក៏ដោយ ប៉ុន្តែវាក៏មានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតដែរ។ កាលពីថ្មីៗនេះអង្គការសុខភាពពិភពលោក បានចេញផ្សាយតួលេខមានកុមារជាង ៨០០.០០០ នាក់ក្នុងមួយឆ្នាំបានស្លាប់ដោយសារជំងឺរលាកសួតនេះ ។

រោគសញ្ញារលាកសួតនិងក្រុមហានិភ័យ

រោគសញ្ញាជំងឺរលាកសួតអាចសង្កេតឃើញថា អ្នកជំងឺមានអាការៈក្អកឈឺទ្រូង ហត់នឿយ ដង្ហក់  ដកដង្ហើមខ្លីៗ ពិបាកដកដង្ហើម អ្នកជំងឺខ្លះអាចមានគ្រុនក្តៅញាក់ផងដែរ ជាពិសេសមនុស្សវ័យចំណាស់ដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ ព្រមទាំងក្មេងតូចៗអាយុក្រោម ៥ ឆ្នាំត្រូវបានគេចាត់ទុកថា ជាក្រុមហានិភ័យគួរឱ្យយកចិត្តទុកដាក់ និងមានអត្រាមរណភាពខ្ពស់។ លើសពីនេះទៀតអ្នកដែលមានជំងឺប្រចាំកាយ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏ត្រូវបានចាត់ថ្នាក់ថាជាក្រុមហានិភ័យផងដែរ ។

វិធីការពារជំងឺរលាកសួត

ជំងឺរលាកសួតគឺជាជំងឺដែលបណ្តាលមកពីការឆ្លងមេរោគផ្លូវដង្ហើមដូចជាជំងឺផ្តាសាយធម្មតាដែរ ហើយវាអាចត្រូវបានទាក់ទងតាមរយៈការក្អក កណ្តាស់ ឬប៉ះពាល់អង្គធាតុវីរុសផ្សេងៗនៃអ្នកជំងឺដែលមានផ្ទុកវីរុសនេះ ដូច្នេះវិធីសាស្ត្របង្ការដែលមានប្រសិទ្ធភាពបំផុតគឺចាប់ផ្តើមពីអ្នកជំងឺ ពួកគេគួរតែពាក់ម៉ាសមុននឹងចេញទៅទីសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើនដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លង ។ ចំណែកឯអ្នកដែលនៅជុំវិញខ្លួនអ្នកជំងឺ ក៏អាចការពារខ្លួនដោយការលាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់ប្រសិនបើពួកគេនៅជិតអ្នកជំងឺ លើសពីនេះទៅទៀតបច្ចុប្បន្ននេះមានវ៉ាក់សាំងជំងឺរលាកសួត ដែលលោកអ្នកអាចរកចាក់បាននៅមន្ទីរពេទ្យធំៗនៅទូទាំងប្រទេស ។

តើជំងឺរលាកសួតអាចគ្រោះថ្នាក់ដល់ជីវិតដែរ ឬទេ?

អ្នកជំងឺដែលបានស្លាប់ដោយសារជំងឺរលាកសួត ភាគច្រើនគឺសួតរបស់ពួកគេត្រូវបានរលាកក្នុងកម្រិតធ្ងន់ធ្ងរ ហើយវីរុសបានឆ្លងចូលក្នុងចរន្តឈាម ដោយសារតែទទួលការព្យាបាលយឺតពេល រួមទាំងការស្ថិតក្នុងចំណោមក្រុមនៃហានិភ័យចម្បងដូចដែលបានលើកឡើងនៅខាងដើម ។ ជាការពិតណាស់ជំងឺរលាកសួតគឺជាជំងឺមួយដែលអាចព្យាបាលបានប្រសិនបើព្យាបាលឱ្យបានទាន់ពេលវេលា ។ ប្រសិនបើអ្នកជំងឺម្នាក់ដែលមានរោគសញ្ញានៃជំងឺនេះ គ្រូពេទ្យនឹងធ្វើការថតកាំរស្មីអ៊ិចដើម្បីរកមើលបញ្ហាមិនប្រក្រតី តាមរយៈការសង្កេតលើសួតមានស្នាមជាំពណ៌សយ៉ាងច្បាស់ ប៉ុន្តែចំពោះអ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលដំបូង វាពិបាកក្នុងការថតកាំរស្មីអ៊ិច ព្រោះមិនឃើញស្នាមជាំច្បាស់ទេ ដូច្នេះវាចាំបាច់ត្រូវប្រើវិធីសាស្ត្រតាមដានរោគសញ្ញាហើយត្រូវថតកាំរស្មីអ៊ិចនៅពេលក្រោយ ៕