ក្មេងតូចអាយុ 10 ខែបានស្លាប់ដោយសារវីរុស RSV ដែលកំពុងរាលដាលខ្លាំងលើកុមារតូចៗនៅថៃ

278

ថៃ៖ អំពីករណីនៃការឆ្លងវីរុស RSV ជាជំងឺកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ បច្ចុប្បន្នមានកុមារឈឺនៅទូទាំងប្រទេស ច្រើនណាស់ ដែលត្រូវបានសន្និដ្ឋានថា វាមានភាពធ្ងន់ធ្ងជាងជំងឺកូវីដ-១៩ ទៅទៀត ។ សព្វថ្ងៃមានកុមារឈឺ និងចូលទៅព្យាបាលជំងឺផ្តាសាយរលាកទងសួត ដែលបណ្តាលមកពីការឆ្លងវីរុស RSV នេះពេញមន្ទីរពេទ្យជាច្រើនកន្លែងទូទាំងប្រទេសថៃ ។ វេជ្ជសាស្ត្របានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺនេះ ព្រោះដោយសារតែវានៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ បានត្រឹមតែព្យាបាលតាមរោគសញ្ញាតែប៉ុណ្ណោះ មានករណីអ្នកជំងឺខ្លះមានរោគសញ្ញាធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់ជីវិតផងដែរ ។

ទាក់ទងនឹងបញ្ហានេះ ចុងក្រោយនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ មានករណីក្មេងតូចអាយុ ១០ ខែ ឈ្មោះថា ណេណេ ដែលទើបតែទទួលមរណភាពដោយសារការឆ្លង RSV នេះ ។ ក្មេងតូច ណេណេ បានធ្លាក់ខ្លួន និងមាន អាការៈគេងលក់អស់ជាងកន្លះខែរហូតដល់ចុងក្រោយ ក្មេងតូចដ៏កំសត់រូបនេះក៏បានស្លាប់តែម្តង ។

ឪពុកនិងម្តាយរបស់ក្មេងតូច ណេណេ បានបង្ហោះរូបភាព និងសារកាន់ទុក្ខចំពោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ហើយពួកគេក៏សូមអរគុណចំពោះផ្តល់កំលាំង ពីបណ្តាលមិត្តនិងសាច់ញាតិរបស់ខ្លួនផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅឯអនុសង្កាត់ Nongkhon Thai ស្រុក Phukhieo ខេត្ត Chaiyaphum ៕
ប្រភព៖ Kapook.com