TikTok គ្រោងជួលវិស្វករ ៣០០០នាក់នៅទូទាំងពិភពលោក

215

កាលពីថ្ងៃអង្គារក្រុមហ៊ុន TikTok បានប្រាប់ទីភ្នាក់ងារ Reuters ថាខ្លួនមានគំរោងជួលវិស្វករប្រហែល៣០០០នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលភាគច្រើននៅអឺរ៉ុប កាណាដា និងសិង្ហបុរី។ ការផ្លាស់ប្តូរនេះបានបង្ហាញថាកម្មវិធីវីដេអូខ្លីដ៏ពេញនិយមមិនបានបោះបង់ចោលផែនការពង្រីកទីផ្សាររបស់ខ្លួនឡើយ។ បើទោះបីជាមិនដឹងថានរណាជាម្ចាស់របស់វាក៏ដោយ។ លោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាឱ្យក្រុមហ៊ុន ByteDance របស់ចិនបញ្ឈប់ដំណើរ TikTok ព្រោះគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែល TikTok បានគ្រប់គ្រង។

អ្នកនាំពាក្យ TikTok បាននិយាយថា “ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចសកលរបស់យើង យើងគ្រោងនឹងបន្តពង្រីកក្រុមវិស្វករសកលរបស់ TikTok រួមទាំងបន្ថែមវិស្វករប្រមាណបីពាន់នាក់បន្ថែមទៀតនៅក្នុងប្រទេសកាណាដា អឺរ៉ុប សិង្ហបុរី ក៏ដូចជាសហរដ្ឋអាមេរិកក្នុងរយៈពេលបីឆ្នាំខាងមុខទៀត”។ សហរដ្ឋអាមេរិកនឹងនៅតែជាមជ្ឈមណ្ឌលវិស្វកម្មមួយសម្រាប់ក្រុមហ៊ុន TikTok និងជួលបុគ្គលិកបន្ថែមទៀត។ បច្ចុប្បន្នមានវិស្វករប្រហែលមួយពាន់នាក់កំពុងធ្វើការនៅក្រុមហ៊ុន TikTok ខាងក្រៅប្រទេសចិន ដែលជិតពាក់កណ្តាលនៃក្រុមហ៊ុនទាំងនោះមានមូលដ្ឋាននៅទីក្រុង Mountain View រដ្ឋកាលីហ្វញ៉ា។

កាលពីមុនទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន ByteDance គ្រោងនឹងវិនិយោគប្រាក់រាប់ពាន់លានដុល្លារនិងជ្រើសរើសបុគ្គលិករាប់រយនាក់នៅប្រទេសសិង្ហបុរី ដែលខ្លួនបានជ្រើសរើសជាទីស្នាក់ការកណ្តាលនៅអាស៊ីអាគ្នេយ៍របស់ខ្លួន។

លោក Trump បាននិយាយកាលពីខែមុនថា កិច្ចព្រមព្រៀងបឋមសម្រាប់ក្រុមហ៊ុន Oracle Corp និងក្រុមហ៊ុន Walmart Inc ដើម្បីទទួលយកភាគហ៊ុននៅក្នុង TikTok មានការជ្រោមជ្រែងពីគាត់ ប៉ុន្តែកិច្ចព្រមព្រៀងជាផ្លូវការមិនបានបង្ហាញឱ្យឃើញទេបន្ទាប់ពី ByteDance បាននិយាយថាវានឹងមិនលះបង់ភាគហ៊ុនភាគច្រើននៅក្នុងកម្មវិធីនេះទេ។

គួរឲ្យដឹងថាចៅក្រមសហរដ្ឋអាមេរិចនឹងពិចារណានៅថ្ងៃទី ៤ ខែវិច្ឆិកាថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យហាមឃាត់ការទាញយក TikTok នៅសហរដ្ឋអាមេរិចឬយ៉ាងណា? ប្រភព៖ AsiaOne