ធ្វើអីប្លែកៗ! ស្ត្រីម្នាក់បានសម្លាប់មូស ហើយចងក្រងជាឯកសារផ្ទាល់ខ្លួនទៀត

234

ទីក្រុងញូដេលី៖ កាលពីពេលថ្មីៗនេះវិចិត្រករវ័យក្មេងម្នាក់មកប្រទេសឥណ្ឌាបានយកអ៊ីនធឺណិតដើម្បីបង្ហាញពីការប្រមូលសាកសពមូសដែលនាងបានសម្លាប់។

នាង Shreya បានចែករំលែកព័ត៌មានលើ Twitter នៅពេលនោះ Twitter របស់នាងមានអ្នកចូលចិត្ត ១១៥.៦០០នាក់ និងអ្នក Like ម្តងហើយម្តងទៀត (Retweet)ជិត ២៦.០០០ដង។ នៅក្នុងរូបភាពយើងមើលឃើញថានាងបានសម្លាប់មូសម្តងមួយៗរហូតដល់ ៨៧ក្បាលរួចបានដាក់នៅលើសៀវភៅ។

ចំណែកឯលេខរៀងមូសទី ៣៨​ មិនទាន់មាននៅក្នុងឯកសាររបស់នាងនៅឡើយទេ។ មានអ្នកខ្លះបានសង្ស័យថានាងសម្លាប់មូសដើម្បីយកពានរង្វាន់។ តាមពិតអ្នកនិយមលេងអ៊ីនធឺណិតបានលេងសើចហើយពួកគេភាគច្រើនសួរនាងថា ”តើនាងមិនអីទេឬ? ប្រសិនបើនាងកើតរោគផ្លូវចិត្តត្រូវទៅព្យាបាល”។

តាមការពិត Shreya គឺជាសិល្បករ និងជាអ្នករចនាម៉ូដអាយុ ១៩ឆ្នាំមកពីវិទ្យាស្ថានជាតិបច្ចេកវិទ្យាម៉ូដ (NIFT) ក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌា។ នាងគឺជាសិល្បករដែលរៀនដោយខ្លួនឯង ហើយប្រសិនបើអ្នកចង់ពិនិត្យមើលការងាររបស់នាង អ្នកអាចស្រាវជ្រាវបាន៕ ប្រភព៖ World of Buzz