ប្រពន្ធ Goal! តារាចម្រៀងស្រី Rainie Yang ឃ្លាតពីប្ដីជាង ៦ខែ ពេលនឹកប្ដីបង្ហោះតែរូបឆ្កែ និងឆ្មា Tag ប្ដីចូល

168

ចិន៖ បើតាមការលួចខ្សឹបខ្សៀវគ្នាបានឱ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះមានភាពច្របូកច្របល់សម្រាប់តារាចម្រៀងតៃវ៉ាន់ Rainie Yang។ ចាប់តាំងពីការវាយលុកដោយជម្ងឺកូវីដ១៩ មកនាងមិនបានឃើញស្វាមីរបស់នាងដែលជាតារាចម្រៀងចិនលោក Li Ronghao បានរស់នៅប្រទេសចិនអស់រយៈពេលជាង ៦ខែ។ ពេលនេះនាងមានអាយុ ៣៦ឆ្នាំហើយក៏បានសម្គាល់ឃើញថាវាជាការបែកគ្នាដោយបង្ខំអស់រយៈពេល ២០០ថ្ងៃ។

នៅលើបណ្តាញសង្គម Instagram នាងបានសរសេរក្នុងសារមួយថា “ខ្ញុំច្រៀងជាច្រើនកន្លែង និងដើរជាច្រើនកន្លែងដោយគ្មានអ្នក។ ខ្ញុំនឹងមិនអីទេ ខ្ញុំនឹងរស់នៅក្នុងជីវិតរបស់ខ្ញុំឱ្យបានល្អ”

ការបង្ហោះនោះវាគឺជាសត្វឆ្កែ ដែលមើលទៅហាក់ដូចជាកំសត់និងត្រូវបានគេបោះបង់ចោល ហើយនាងបានដាក់ចំណងជើងថា “The Li Ronghao of the dog world“។ ដោយយោងទៅលើត្របកភ្នែកមួយជាន់ និងមើលទៅហាក់ដូចជាក្រៀមក្រំរបស់ប្តីនាង។ តាមមើលទៅនេះមិនមែនជាលើកទីមួយទេដែលនាងលេងសើចជាមួយគាត់។ កាលពីមុននាងបានបង្ហោះរូបថតរបស់គាត់ដែលនៅក្បែរសត្វឆ្មា ហើយនាងបានសរសេរថា“ ពីរនេះមើលទៅពិតជាដូចគ្នាណាស់”។

នៅក្នុងបទសម្ភាសន៍ខែសីហានាងបានប្រាប់អ្នកយកព័ត៌មានថា នាងអាចជួបជុំគ្នាម្តងទៀតនៅពេលណាមួយនៅឆ្នាំក្រោយ។ នោះគឺដោយសារតែមានការរៀបចំកាលវិភាគការងាររបស់ពួកគេមានភាពចង្អៀត ម៉្យាងទៀតចាំបាច់ត្រូវមានការនៅដាច់ដោយឡែកពីគ្នារយៈពេលពីរសប្តាហ៍ក្នុងអំឡុងពេលជម្ងឺកូវីដ១៩៕ ប្រភព៖ AsiaOne