UN សម្តែងការព្រួយបារម្ភថា រដ្ឋាភិបាលថៃបំបែកការប្រមូលផ្តុំគ្នា ដោយការគំរាមកំហែងធ្ងន់ធ្ងរដល់សេរីភាពស៊ីវិល

168

អ្នកអង្កេរការណ៍ពិសេស UN- អង្គការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភ  រដ្ឋាភិបាលថៃបំបែកក្រុមបាតុករសន្តិវិធី បង្ហាញឱ្យឃើញពីការគំរាមកំហែងដល់សេរីភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

អំពីករណីនៃការកៀរគររបស់ប៉ូលីស ដើម្បីបំបែកក្រុមអ្នកតវ៉ានៅឯផ្លូវ Pathumwan ព្រមទាំងមានការនាំយករថយន្តបាញ់ទឹកដែលមានសម្ពាធខ្ពស់ ឡាយជាមួយសារធាតុគីមី បាញ់ទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី ។

កាលពីថ្មីទី១៦ ខែតុលា ឆ្នាំ២០២០ លោក Clement Voule អ្នកអង្កេតការពិសេសនៃអង្គការសហប្រជាជាតិ (UN) ស្តីពីសេរីភាពក្នុងការបង្កើតសមាគមនិងសភាសន្តិភាព បានសរសេរសារខ្លីបញ្ជាក់ថា ៖

“ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបទៅលើក្រុមអ្នកតវ៉ានៅប្រទេសថៃ ការប្រកាសអំពីស្ថានភាពអាសន្នធ្ងន់ធ្ងរ ហើយនិងការចាប់ខ្លួននៅទីក្រុងបាងកក ។ វាជាការរារាំងដល់សេរីភាពនៃការជួបប្រជុំគ្នា រដ្ឋាភិបាលចាំបាច់ត្រូវអនុញ្ញាតឱ្យអ្នកតវ៉ា ប្រើសិទ្ធិរបស់ពួកគេ និងគួរតែស្វែងរកមធ្យោបាយចរចា មិនគួរគាបសង្កត់ពួកគេទេ”

ទន្ទឹមនឹងនោះដែរលោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានថ្លែងថា “អ្នកតវ៉ាដោយសន្តិភាព ត្រូវបានបំបែកដោយក្រុមប៉ូលីសព្រំដែននៅតំបន់ជិត BTS Siam ដោយប្រើប្រាស់រថយន្តបាញ់ទឹក តបតរទៅនឹងក្រុមនិស្សិត និងក្រុមយុវជន វាជាការវាយលុកដែលមិនអាចទទួលយកបាន” នេះជាប្រសាសន៍របស់លោកដែលចែករំលែក ជាមួយឃ្លីបវីដេអូនៃហេតុការណ៍នោះ ៕