តារាស្រីជើងចាស់ដ៏ល្បីល្បាញ Suk-ching វ័យ ៥២ឆ្នាំ និងកូនស្រីវ័យ ១៩ឆ្នាំ សម្រស់មិនចាញ់គ្នាឡើយ

20111

ព្រះមហាក្សត្រិសិចស៊ីប្រចាំក្រុងហុងកុង អ្នកនាង Chingmy Yau Suk-ching  ឬតារាស្រីដែលអ្នកគាំទ្រទូទៅហៅឈ្មោះថា Chu Zhen ដែលគឺជាអតីតតារាសម្តែងដ៏ល្បីល្បាញម្នាក់ ។

Chingmy Yau Suk-ching ក្នុងឆ្នាំ ១៩៨៧ (ឆ្វេង) និងឆ្នាំ ២០១៧ (ស្តាំ)

កាលពីអតីតកាលប្រហែលឆ្នាំ ១៩៨៧ កាលពីលោកស្រី Chu Zhen នៅអាយុ ១៩ ឆ្នាំ គាត់បានចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុង។ បើទោះជាមិនបានទទួលពានរង្វាន់ក៏ដោយ ក៏គាត់នៅតែទទួលឱកាសបានប្រឡូកចូលក្នុងវិស័យសិល្បៈដែរ ។

ចំពោះស្នាដៃភាគច្រើនរបស់គាត់ដែលលេចធ្លោជាងគេ គឺប្រភេទខ្សែភាពយន្តបែប Erotic  មានដូចជា Naked Killer និង God of Gamblers ‘Return និងស្នាដៃផ្សេងៗជាច្រើនទៀត។  អ្នកនាង Chu Zhen គឺមានសម្រស់ស្អាតពីធម្មជាតិ ជាមួយភ្នែកធំៗ និងសក់វែងពណ៌ខ្មៅដ៏គួរឱ្យទាក់ទាញ បូករួមជាមួយនឹងជំនាញនៃការសម្ដែងដ៏គួរឱ្យកោតសរសើរទៀតផង ។

បើទោះបីជាគាត់មិនបានប្រកាសជាផ្លូវការពីការដកខ្លួនចេញពីវិស័យសិល្បៈក៏ដោយ ប៉ុន្តែគាត់ក៏មិនបានទទួលការសម្តែងណាមួយឡើយ ។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលអ្នកនាងបានរៀបការជាមួយអ្នកច្នៃម៉ូដហុងកុងដ៏ល្បីគឺ លោក Sham Kar Wai ចាប់តាំងពីឆ្នាំ ១៩៩៩ ដូច្នេះ អ្នកនាងក៏បានជួយមុខរបរស្វាមីរបស់នាងជំនួសវិញ។

Chingmy Yau Suk-ching និងស្វាមី

បច្ចុប្បន្ននេះអ្នកនាងមានអាយុ ៥២ ឆ្នាំ ហើយនឹងមានកូនស្រីរហូតដល់ទៅ ៣នាក់ រីឯកូនច្បងមានអាយុប្រហែល ១៩ ឆ្នាំ ។ ចំពោះរូបភាពរបស់អ្នកនាង និងកូនស្រីបានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត ព្រោះវាបង្ហាញថាអ្នកទាំងពីរមានភាពស្និទ្ធស្នាល និងស្អាតដូចជាបងប្អូនបង្កើត។

កូនស្រីច្បងរបស់គាត់មានឈ្មោះថា Sham Yuet អាយុ ១៩ ឆ្នាំ ចំពោះរូបថតនោះគឺត្រូវបានថតនៅឯព្រឹត្តិការណ៍ Le Bal des Débutantes នាទីក្រុងប៉ារីស ប្រទេសបារាំង  កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ។

អ្នកនាង Chu Zhen បានលាតត្រដាងពីអាថ៌កំបាំងនៃវិធីថែរក្សាសម្រស់ គាត់បានបញ្ជាក់ថាគាត់តែងតែបរិភោគផ្លែឈើសម្រាប់អាហារពេលព្រឹក និងហាត់យូហ្គារយៈពេលមួយម៉ោងក្នុងមួយថ្ងៃ ហើយនិងប្រើប្រេងអូលីវលាយជាមួយស្ករពណ៌សសម្អាតមុខ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ចេញ ៕