ប្រជានេសាទបានចាប់ត្រីឆ្លាមជិតផុតពូជធ្វើអាហារដោយសារអាកាសធាតុនិងម្ងឺរាតត្បាតមិនអំណោយផល

285

ឥណ្ឌូនេស៊ី៖ អ្នកស្រុកនិងអ្នកនេសាទបានកាប់ត្រីឆ្លាមមួយក្បាល ដែលជិតងាប់នៅលើឆ្នេរ Ciwidig តំបន់ Cianjur ភាគខាងលិចកោះ Java ដើម្បីយកសាច់ទៅបរិភោគបរិភោគ។

កាលពីថ្ងៃទី ២៤ ខែកញ្ញាអ្នកស្រុកបានប្រទះឃើញត្រីឆ្លាមមួយក្បាលប្រវែងប្រាំពីរម៉ែត្រហែលក្នុងទឹករាក់ក្បែរឆ្នេរ ហើយក៏ចាប់ទាញវាទៅលើឆ្នេរ។ បន្ទាប់មកមានគេរាយការណ៍ថាប្រជានេសាទបានអូសត្រីឆ្លាម ដែលបានងាប់ទំងន់ប្រហែលមួយតោននៅលើឆ្នេរ ហើយយកសាច់ទៅទុកហូបនៅឯផ្ទះ។

លោកស្រី Eli Muslihat ជាប្រធានអង្គភាពគ្រប់គ្រងបច្ចេកទេស UPTD និងជាប្រធានទីភ្នាក់ងារជលផលបាននិយាយថាអ្នកនេសាទ ដែលរស់នៅជុំវិញតំបន់ឆ្នេរសមុទ្រមិនបានចេញទៅសមុទ្រដោយបើកចំហអស់រយៈពេលជាច្រើនថ្ងៃដោយសារអាកាសធាតុអាក្រក់។ ដោយឃើញត្រីឆ្លាមដ៏ធំមួយជាប់នៅលើឆ្នេរ ពួកគេបានឆក់ឱកាសនោះដើម្បីសម្លាប់យកវាទៅបរិភោគ។ លោកស្រីបានបន្ថែមថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត និងអាកាសធាតុអាក្រក់ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ។

លោកស្រី Eli បាននិយាយថាសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN បានដាក់បញ្ចូលត្រីឆ្លាមនៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វ ដែលត្រូវបានគេគំរាមកំហែងដោយហៅវាថាជាប្រភេទជិតផុតពូជ។ ចំនួនត្រីឆ្លាមប្រភេទនេះត្រូវបានគេជឿថាបានថយចុះជាង៥០ភាគរយក្នុងរយៈពេល ៧៥ឆ្នាំចុងក្រោយនេះ។

បើតាមរយៈក្រសួងកិច្ចការសមុទ្រនិងជលផលប្រទេសឥណ្ឌូនេស៊ីបានចុះបញ្ជីត្រីឆ្លាមជាសត្វការពារ ខណៈពេលចំនួនរបស់ពួកវានៅតែបន្តថយចុះដោយសារតែការនេសាទទ្រង់ទ្រាយធំ៕ ប្រភព៖ AsiaOne