សារដាស់តឿន! ក្មេងអាយុ ៣ឆ្នាំលេបកាក់២ចូលក្នុងបំពង់ក

443

វៀតណាម៖ កុមារអាយុ ៣ ​ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពតឹងដើមទ្រូង ភ័យស្លន់ស្លោ មិនអាចបរិភោគអ្វីបាន សូម្បីទឹក។ តាមរយៈការពិនិត្យកាំរស្មីអ៊ិចគ្រូពេទ្យបានរកឃើញមានកាក់ដែកចំនួន ២ ជាប់នៅក្នុងបំពង់អាហារ និងមានការលំបាកក្នុងការយកចេញខ្លាំងណាស់។ ភ្លាមៗវេជ្ជបណ្ឌិតនៃនាយកដ្ឋានត្រចៀក ច្រមុះ និងបំពង់កបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសខាងក្រពះដើម្បីរកវិធីដោះស្រាយ។

ពួកគេបានឯកភាពគ្នាដោយប្រើថ្នាំសណ្តំ(ថ្នាំសន្លប់)ដើម្បីវះកាត់ និងកាម៉េរ៉ាវិជ្ជសាស្ត្រព្រមទាំងប្រើប្រាស់ឧបករណ៍ទាញយកម្តងមួយៗ។ បន្ទាប់ពីយកកាក់ចេញពីបំពង់អាហាររួចមក កុមារនោះមានឈាមរត់ល្អ ហើយអាចញ៉ាំ និងផឹកធម្មតាវិញ។

តាមរយៈករណីខាងលើគ្រូពេទ្យណែនាំឪពុកម្តាយត្រូវយកចិត្តទុកដាក់កុំអោយក្មេងកាន់ និងលេងវត្ថុស្រួចៗដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងករណីស្ទះដូច្នេះមិនគួរប្រើដៃ ឬដង្កៀបដើម្បីព្យាយាមយកពួកវាចេញបានទេ ប៉ុន្តែត្រូវស្វែងរកមន្ទីរពេទ្យភ្លាម ដែលមានទីតាំងនៅជិតផ្ទះបំផុត ដើម្បីពិនិត្យនិងព្យាបាលឱ្យទាន់ពេលវេលា៕ ប្រភព៖ Kenh14vn