ខេត្តប៉ៃលិន ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង (រូបភាព)

369

ខេត្តប៉ៃលិន៖ យោងតាមព័ត៌មានពីក្រសួងធនធានទឹកនិង ឧតុនិយម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញពីផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិនមានដូចខាងក្រោម៖

  • ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ១៤៣ខ្នង និងវត្ត ០១កន្លែង ជន់លិចផ្លូវលំ ០១ខ្សែប្រវែង៥០០ម និងខ្នងប្រឡាយប្រវែង ១៧០ម ស្ថិតក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
  • គិតត្រឹមម៉ោង៦ ល្ងាចនេះ ទឹកបានស្រកទៅវិញអស់៩៥ ខ្នងផ្ទះ នៅសល់៤៨ ខ្នងផ្ទះ និងផ្លូវស្រកអស់ ៣២០ម នៅសល់ ១៨០ម ខ្នងប្រឡាយ ស្រកអស់ទាំងស្រុង ៕

សូមបងប្អូនដែលរងនៅតំបន់ដែលរងផលប៉ះពាល់មានការប្រុងប្រយ័ត្នខ្ពស់៕