អាមេរិកព្រមាន! រកឃើញ “វីរុសស៊ីខួរក្បាល” លាយឡំជាមួយទឹកម៉ាស៊ីន

260

គណៈកម្មាធិការនៅរដ្ឋ Texas សម្រាប់ការត្រួតពិនិត្យគុណភាពបរិស្ថានមួយក្នុងចំណោមរដ្ឋធំៗ នៅសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានប្រជាជនប្រមាណ ១០០.០០០ នាក់ និង ២០,០០០ នាក់នៅតំបន់ចំនួន ៨ នៅជិតទីក្រុង Houston ដែលជាទីក្រុងធំប្រចាំរដ្ឋនេះ កាលពីថ្ងៃសុក្រ ដើម្បីបញ្ឈប់ការប្រើប្រាស់ទឹកម៉ាស៊ីនសម្រាប់បរិភោគ ដោយអាចប្រើបានតែដើម្បីចាក់ទឹកបង្គន់តែប៉ុណ្ណោះ។ ក្រោយមកក្រុមជំនាញបានរកឃើញថាអាងស្តុកទឹកដែលហូរចេញពីទឹកទន្លេនោះ ត្រូវបានគេរកឃើញថាពិតជាមានលាយឡំជាវីរុស “amoeba” ពិតប្រាកដមែន ដែលវីរុសវាអាចសម្លាប់មនុស្សក្រោយពីពេលឆ្លងមែន។

Photo by Nation Channel

ចំពោះប្រភពនៃការដាស់តឿននេះបានមកពី ការស្លាប់របស់ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ដែលស្ថិតនៅក្នុងតំបន់នោះ ត្រូវបានគេរកឃើញថាបានឆ្លងមេរោគ “amoeba”។ ក្រោយមកអាជ្ញាធរបានធ្វើតេស្តសំណាកទឹកម៉ាស៊ីន ហើយក៏បានរកឃើញថាសំណាកទឹកពិតជាមានវីរុសនេះលាយឡំពិតមែន។

តែទោះយ៉ាងណាបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យគុណភាពទឹកម្តងហើយម្តងទៀត កាលថ្មីៗនេះអាជ្ញាធររដ្ឋតិចសាស់ បានដកការព្រមានស្ទើរតែគ្រប់តំបន់មកវិញ លើកលែងតែតំបន់ Lake Jackson ដែលមានប្រជាជនប្រមាណ ២០,៧ ម៉ឺននាក់ ។

Photo by Nation Channel

ជាទូទៅវីរុស “amoeba” អាចត្រូវបានគេរកឃើញនៅក្នុងធម្មជាតិ ដូចជាដីនិងទឹកក្តៅតិចៗ។ ការបង្ករោគជាធម្មតាបណ្តាលមកពីការស្រូបយកទឹកកខ្វក់ចូលតាមច្រមុះ ក្រោយមកបណ្តាលឱ្យមានការឆ្លងមេរោគទៅកាន់ខួរក្បាល ហើយជារឿយៗនាំឱ្យមានការស្លាប់។ កាលពីមុនមនុស្សដែលឆ្លងភាគច្រើនត្រូវបានឆ្លងដោយហែលទឹកក្នុងទន្លេឬបឹង ប៉ុន្តែអាចមានករណីខ្លះ ដែលឆ្លងមេរោគក្នុងអាងហែលទឹកដែលមានកំរិតក្លរីនមិនគ្រប់គ្រាន់ ឬទឹកម៉ាស៊ីនដែលមានមេរោគលាយឡំ ។

Photo by Nation Channel

គួរបញ្ជាក់ផងដែរថាករណីនៃការស្លាប់ដោយសារការឆ្លងមេរោគ “amoeba” តាមរយៈទឹកម៉ាស៊ីននៅអាមេរិក វាត្រូវបានគេរាយការណ៍ជាលើកដំបូងនៅរដ្ឋ Louisiana ក្នុងឆ្នាំ ២០១១ ៕