ក្មេងស្រីតូចនេះមានគំនិតចង់បានរូបភាពគួរឱ្យភ័យខ្លាចសម្រាប់ថ្ងៃខួបកំណើតរបស់នាង

167

អ្នកថតរូប Trickey Photography កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងថ្មីៗនេះ ដែលគាត់បានថតឱ្យកូនស្រីរបស់គាត់។ អ្នកថតរូបដែលជំនាញខាងថតរូបលក្ខណៈជាគ្រួសារ និងកុមារបានធ្វើតាមជម្រើសរបស់កូនស្រីគាត់ក្នុងការស្លៀកពាក់ឱ្យដូចទៅនឹងខ្មោចចេញពីខ្សែភាពយន្ត The Grudge ។

Photo by Trickey Photography
Photo by Trickey Photography

រីឯងកាលពីមុនវិញ កូនស្រីរបស់គាត់បានតែងខ្លួនជា Pennywise តាមលំនាំរឿង IT ។ ប៉ុន្តែឆ្នាំនេះសម្រាប់ថ្ងៃខួបកំណើតគម្រប់ ៧ ឆ្នាំរបស់នាង នាងបានសំរេចចិត្តយកស្ទីលតាម Kayako ជាស្ត្រីមេផ្ទះជនជាតិជប៉ុន ដែលត្រូវបានសម្លាប់ដោយការច្រណែនរបស់ប្តីនាង ហើយបានកើតជាខ្មោចគួរឱ្យខ្លាចនៅក្នុងខ្សែភាពយន្ត ដែលដឹកនាំសម្តែងដោយ Takashi Shimizu ។

Photo by Trickey Photography

ឪពុករបស់នាងបានតុបតែងបន្ទប់ ហើយយកនាងទៅថត និងបានដាក់បញ្ចូលទេសភាព ទើបក្លាយទៅជារូបភាពដ៏ល្អសមឥតខ្ចោះបែបព្រឺរសម្បុរខ្ញាក់ៗ។ កុមារីនោះបានធ្វើឱ្យអ្នកលេងអ៊ិនធឺណេតញាក់សាច់ ដែលគួរឲ្យចាប់អារម្មណ៍ ភ័យខ្លាច និងគាំទ្រសរសើរក្នុងពេលតែមួយ៕ ប្រភពពី៖World of Buzz

Check out my daughters 7th Birthday Photos we did! Last year she did Pennywise, this year she chose the Grudge! haha 🖤😆

Posted by Trickey Photography on Saturday, September 19, 2020