សារព័ត៌មានបរទេសរំពឹងថា Apple នឹងចេញលក់ iPhone 12 នាថ្ងៃទី ១៣ ខែតុលាខាងមុខនេះ

267

ការដាក់បង្ហាញផលិតផល Apple ចុងក្រោយបង្អស់តែបែរជាគ្មាន iPhone 12 ដែលជាស្មាតហ្វូនលំដាប់កំពូលនិងមានមនុស្សជាច្រើនកំពុងទន្ទឹងរងចាំ ហើយបង្កឱ្យផ្ទុះជាសំណួរចោទសួរថា តើនៅពេលណាទើបទូរស័ព្ទ iPhone 12 បង្ហាញខ្លួន ? ប៉ុន្តែព័ត៌មានចុងក្រោយបង្អស់ពត៌មាននានាបានបង្ហាញថាប្រហែលជានៅថ្ងៃទី ១៣ ខែតុលា។

តាមរយៈគេហទំព័រ MacRumors បាននិយាយថា ខ្លួនបានរកឃើញព័ត៌មានពីប្រតិបត្តិករទូរស័ព្ទនៅចក្រភពអង់គ្លេសម្នាក់មានឯកសារអះអាងថា Apple នឹងបើកការបញ្ជាទិញជាមុន (Pre-Order) សម្រាប់ iPhone 12 នៅថ្ងៃទី ១៦ ខែតុលា។

ដូច្នេះបើក្រឡេកមើលកាលបរិច្ឆេទនៃការបញ្ជាទិញជាមុនរបស់ iPhone 12 តាមការអះអាងថាមានហេតុផលគ្រប់គ្រាន់ សមស្របទៅតាមប្រពៃណីរបស់Apple ដែលតែងតែជ្រើសរើសបើកដំណើរការបង្ហាញផលិតផលថ្មីនៅថ្ងៃដើមសប្តាហ៍នាខែនោះ។ ដូច្នេះប្រសិនបើការបរិច្ឆេទត្រូវបានបញ្ជាទិញមុននៅថ្ងៃទី 16 ខែតុលា នោះវាអាចទៅរួចដែលថា iPhone 12 នឹងក្លាយជាតួឯកក្នុងព្រឹត្តិការណ៍ Apple នៅថ្ងៃទី 13 ខែតុលា។

ទន្ទឹមនឹងនោះដែរលោក Jon Prosser អ្នកវិភាគបច្ចេកវិទ្យាក៏បានបង្ហាញទាំងមានទំនុកចិត្តផងដែរថា Apple នឹងចេញលក់ iPhone 12 នៅថ្ងៃទី ១៣ ខែតុលា ដែលស្របតាមរបាយការណ៍គេហទំព័ររបស់ MacRumors ព្រមទាំងបានកត់សម្គាល់ថាផលិតផល IPhone 12 នឹងមានលក់នៅក្នុង Apple Store នៅថ្ងៃទី ២៣ ខែតុលា។

រហូតមកដល់ពេលនេះទូរស័ព្ទ iPhone 12 ដែលជាស្មាតហ្វូនលំដាប់កំពូលរបស់ Apple រំពឹងថានឹងមានចេញមក ៤ម៉ូដែលរួមគ្នាផងដែរគឺ ទូរស័ព្ទ iPhone 12 និង iPhone 12 Pro ដែលមានទំហំអេក្រង់ ៦,១ អ៊ីញ, បន្ទាប់មកទៀតគឺ iPhone 12 Pro ទំហំអេក្រង់ ៦.៧ អ៊ីញ និង iPhone 12 ខ្នាតតូចថ្មីគឺ IPhone 12 mini ។

ការមកដល់នៃទូរស័ព្ទ iPhone 12 mini ខ្នាតតូចដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង នោះអាចដោយសារតែមធ្យោបាយទីផ្សារ iPhone SE 2020 ទទួលបានជោគជ័យខ្លាំង នាំឱ្យមានការលេចចេញនូវវិធីសាស្រ្តថ្មីចំពោះ Apple  ដែលចង់កំណត់គោលដៅអតិថិជននៅលើផ្សារដែលកំពុងតែចង្អៀត ជាមួយការកំណត់តម្លៃថោកសមរម្យ ដោយនៅតែរក្សាគុណភាពស្មាតហ្វូនលំដាប់ខ្ពស់នៅក្នុងផ្នែកតែមួយដដែល ៕