តោះទៅស្គាល់ឧទ្យានកំសាន្ដសត្វចម្លែក Godzilla របស់ជប៉ុន ដែលធំជាងគេបំផុតនៅលើពិភពលោក

261

នៅពេលនិយាយអំពីប្រទេសជប៉ុនរឿងមួយដែលមនុស្សគ្រប់គ្នាគិតឃើញសត្វចម្លែក (Godzilla) ។ Godzilla គឺមានប្រជាប្រិយភាពខ្លាំងណាស់ទាំងនៅក្នុងប្រទេសជប៉ុន និងនៅក្នុងបណ្តាប្រទេសអាស៊ីផ្សេងទៀត ល្បីរហូតដល់កម្រិតហូលីវូដបានទិញសិទ្ធិដើម្បីផលិតជាខ្សែភាពយន្តខ្នាតធំ Godzilla ក្នុងឆ្នាំ ១៩៩៨ និង Godzilla នៅឆ្នាំ ២០១៤ ទៀតផង ។

ឧទ្យានកំសាន្ដ Nijigen no Mori Park នៅលើកោះ Awaji  ខេត្ត Hyogo ប្រទេសជប៉ុន ដែលទើបតែបើកបង្ហាញសួនកម្សាន្តបែបណារ៉ូតុ (Naruto) កាលពីពាក់កណ្តាលឆ្នាំមុន និងបន្ថែមពីណារ៉ូតុ ក៏មានសួនកម្សាន្តសប្បាយៗសម្រាប់កុមារតូចៗដូចជាឈីងចាំង (Shin Chan)ផងដែរ។

បច្ចុប្បន្ននេះឧទ្យានកំសាន្ត Nijigen no Mori Park កំពុងតែសាងសង់បន្ថែមនូវសួនកំសាន្ដប្រភេទសត្វចម្លែក (Godzilla) ដែលមានទំហំប៉ុននឹងទំហំជាក់ស្ដែងរបស់ Godzilla ផងដែរ។ នៅក្នុងជំហរនេះបានធ្វើឱ្យអ្នកគាំទ្រទន្ទឹមរង់ចាំយ៉ាងអន្ទះសាក្នុងប្រើប្រាស់សេវាកម្មក្នុងពេលឆាប់ៗនេះ។ គំរោងសាងសង់ Godzilla មានកម្ពស់ ១២០ ម៉ែត្រ អាចនិយាយបានថាជាឧបករណ៍លេងសត្វចម្លែក Godzilla ដែលធំជាងគេបំផុតនៅលើពិភពលោក។

ការលេងឧបករណ៍នេះគឺ អ្នកលេងនឹងដើរតួជាអ្នកស្រាវជ្រាវស្រដៀងទៅនឹងខ្សែភាពយន្ត Shin Godzilla ក្នុងឆ្នាំ ២០១៦ ដែលមានសាច់រឿងរបស់រដ្ឋាភិបាលជប៉ុនបានធ្វើការបង្កក Godzilla ដោយមិនដឹងថាពេលណាវានឹងភ្ញាក់ឡើង។ ក្នុងនោះអ្នកលេងនឹងដើរតួជាអ្នកស្រាវជ្រាវដែលអាចរុករកផ្នែកខាងក្នុងនៃរាងកាយរបស់ Godzilla ដោយប្រើវិធីសាស្ត្រ ZipLine ឬការប្រើខ្សែពួរ បន្ទាប់ពីនោះវានឹងក្លាយជាល្បែងបាញ់កាំភ្លើងឡាស៊ែរដើម្បីធ្វើការទៅលើកោសិការបស់ Godzilla។

ត្រៀមខ្លួនដើម្បីជួបជាមួយ “ប្រតិបត្ដិការស្ទាក់ចាប់ Godzilla Awaji -Godzilla Interception Operation Awaji – National Awaji-Island Institute of Godzilla Disaster” ដែលដូចជាការបានគ្រោងទុកដំបូងនឹងបើកនារដូវក្តៅនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ សំណង់ហាក់ដូចជាយឺតយ៉ាវបន្តិច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបើកឱ្យប្រើប្រាស់នឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ៕