ឃាត់ខ្លួនអ្នកប្រមាញ់សត្វព្រៃ២នាក់នៅខេត្តឧត្តរមានជ័យ

270

នៅថៃ្ង២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គង បានប្រទះឃើញជនសង្ស័យពីរនាក់ដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។

មន្ត្រីឧទ្យានុរក្ស និងកម្លាំងល្បាត បានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការអូរអំបិលនិងបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ក្នុងនោះជនសង្ស័យទាំងពីរមាន៖ ទី១ឈ្មោះ សួង សាក់ ភេទប្រុស អាយុ ២៤ឆ្នាំ និង ទី២ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលអ្នកទាំងពីររស់នៅភូមិត្រាំសសរ ឃុំស្រែ ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕ ប្រភព៖ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និង ក្រសួងបរិស្ថាន