ឥទ្ធិពលខ្យល់ព្យុះបក់បោក បណ្ដាលឲ្យបាក់រលំកោះ ដែលមានអាយុជាង ២៦០លានឆ្នាំនៅថៃ

1079

ថៃ៖ មួយផ្នែកនៃកោះនៅក្នុងឧទ្យានសមុទ្រជាតិរបស់ប្រទេសថៃឈ្មោះ Mu Koh Angthong បានបាក់រលំចេញពីកោះប្រហែលជាដោយសារឥទ្ធិពលព្យុះ នូល បណ្ដាលឲ្យមានភ្លៀង ខ្យល់ និងរលកខ្លាំង។ Mu Koh Angthong គឺជាឧទ្យានជាតិសមុទ្រមួយនៅឈូងសមុទ្រថៃក្នុងស្រុក Ko Samui។

ឧទ្យាននេះមានផ្ទៃដីសរុប ១០២ គីឡូម៉ែត្រក្រឡា និងមានកោះចំនួន ៤២។

កោះនានាក្នុងឧទ្យានជាតិឧទ្យានសមុទ្រជាតិ Mu Ko Angthong ត្រូវបានកកើតពីថ្មកំបោរដែលមានអាយុកាលប្រហែល ២៦០ លានឆ្នាំមុន។ ភាគនិរតីនៃកោះ Ko Hintaek ដែលជាកោះមួយក្នុងចំណោមឧទ្យាននៃឧទ្យាននេះបានបាក់ចេញពីកោះដែលនៅសល់។

ផ្ទៃដីដែលបាក់នោះមានប្រហែល ១៥ ទៅ ២០ភាគរយនៃផ្ទៃដីសរុប។ ប្រធានឧទ្យាន Piya Nunil បាននិយាយថាការបាក់ស្រុតនេះអាចបណ្តាលមកពីសំណឹកពីភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រធំៗ។ លោកផៃយ៉ាបានមានប្រសាសន៍ថា ការព្រមានត្រូវបានចេញសម្រាប់ទូកដើម្បីនៅឱ្យឆ្ងាយដើម្បីហេតុផលសុវត្ថិភាព ខណៈកំណាត់ថ្មកំបោរនៅតែបន្តបាក់ស្រុតហើយធ្លាក់ចូលសមុទ្រ៕