ភ្ញៀវទេសចរបរទេសបានស្លាប់ក្រោយពីរអិលធ្លាក់ពីជ្រលងភ្នំដោយសារមិនស្ដាប់សញ្ញាព្រមាន

152

ថៃ៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា មានជនជាតិអ៊ូសបេគីស្ថានម្នាក់បានរអិលជើងធ្លាក់ពីលើជ្រលងភ្នំមួយ ខណៈពេលកំពុងថតរូបហើយបានស្លាប់នៅឯឧទ្យានជាតិទឹកជ្រោះ Ngao ក្នុងខេត្ត Ranong។ ឯកសារផ្លូវការបានបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែកញ្ញា មន្ត្រីឧទ្យានត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុមួយ ថាមានភ្ញៀវទេសចរបរទេសបានធ្លាក់ពីច្រាំងថ្មចោទនៅម៉ោងប្រហែល ១២:៥០ នាទីថ្ងៃត្រង់។ ពួកគេបានទៅកន្លែងកើតហេតុជាមួយក្រុមជួយសង្គ្រោះ ហើយបានរកឃើញថាជនរងគ្រោះកំពុងដេកនៅក្នុងទឹកហូរហើយគ្របដោយឈាម។

An Uzbek national slipped from the edge of a cliff while taking a photo and fell to his death at Ngao Waterfall National Park. The Nation/Asia News Network

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ Soipov Abdullokh ដែលបានធ្វើដំណើរពីអ៊ូសបេគីស្ថាន និងបានទៅលេងឧទ្យាននេះជាមួយភ្ញៀវទេសចររុស្ស៊ី ៥នាក់។ អ្នកទេសចរបានប្រាប់មន្ត្រីឧទ្យានថា គាត់បានព្យាយាមថតរូបពីចំណុច ១៥ម៉ែត្រពីលើដីបើទោះជាមានសញ្ញាព្រមាននៅក្នុងតំបន់អំពីផ្ទៃរអិលរបស់វា ហើយនៅទីបំផុតគាត់បានធ្លាក់ពីច្រាំងថ្មចោទ។ ក្រុមគ្រូពេទ្យបានទៅដល់តំបន់នោះនៅម៉ោង ២ និង២០នាទីរសៀល ហើយបានប្រកាសថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ៕ ប្រភព៖ Asian One