អ្នកបះបោរ២នាក់ត្រូវបានសម្លាប់និងអ្នកល្បាត ៤នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ក្នុងប្រទេសថៃ

173

ថៃ៖ កាលពីយប់មិញ ក្រុមអ្នកល្បាតបានបាញ់សម្លាប់អ្នកបះបោរ ២ នាក់ដែលជាជនសង្ស័យនៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងនៅក្នុងស្រុក Chana និងស្រុក Thepa ខេត្ត Songkhla នៅភាគខាងត្បូងប្រទេសថៃ។

(Photo by Abdullah Benjakat)

ប៉ូលីសនិងទាហានបានធ្វើដំណើរទៅកាន់តំបន់នោះក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានក្រុមអ្នកបះបោរ ៤ នាក់នៅក្នុងតំបន់នោះបានធ្វើដំណើរតាមម៉ូតូចំនួន ២ គ្រឿង ប៉ុន្តែពេលប៉ូលីស និងទាហានមកដល់ជនសង្ស័យបានបែកខ្ញែកគ្នាអស់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន The Thaiger។

2 insurgents killed, 4 rangers injured in Songkhla clash

នៅក្នុងការប៉ះទង្គិចលើកទី១ និងទី ២ អ្នកបះបោរ ២នាក់ទៀតត្រូវបានសម្លាប់ ដែលបានកើតឡើងនៅក្នុងស្រុក Chana និងស្រុក Thepa។ ការប៉ះទង្គិចគ្នា ៣លើកបានកើតឡើងនៅតាមតំបន់ចំនួន៣ ផ្សេងៗគ្នា ចំណែកឯជនសង្ស័យម្នាក់អាយុ ៣៩ឆ្នាំត្រូវបានសម្លាប់ទៀត។ បុរសរូបនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅខាងមុខសាលា Pa Bon ក្នុងស្រុក Khok Pho ខេត្ត Patani កាលពីខែមករាឆ្នាំ ២០១៣។ ទន្ទឹមគ្នានោះក៏មានអ្នកល្បាតចំនួន ៤នាក់នៅក្នុងតំបន់បានរងរបួសនៅក្នុងការវាយប្រហារនោះផងដែរ។

2 killed, 4 injured in separate bomb attacks in Deep South

ទោះជាយ៉ាងណាក្តី គាត់ក៏ជាជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅលើផ្លូវក្នុងស្រុក Sabayoi កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កាលពីដើមឆ្នាំនេះមានមនុស្សយ៉ាងហោច ១០នាក់បានរងរបួស។ អាជ្ញាធរបានធ្វើការឆ្មក់ចូលតំបន់នោះហើយបានរកឃើញសាកសពរបស់ជនសង្ស័យម្នាក់ទៀតនៅឯឆ្នេរមួយក្បែរភូមិ Krong Itam នៅ Koh Saba។ គេជឿថាបានមានមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។ គាត់ត្រូវបានគេជឿថាមានឈ្មោះ Che Arong Baheng ដែលជាក្រុមអ្នកបះបោរដែលត្រូវបានគេចោទប្រកាន់ថាកំពុងធ្វើប្រតិបត្តិការនៅស្រុក Na Thavi ។

2 killed, 4 injured in separate bomb attacks in Deep South

ចំណែកឯ ការប៉ះទង្គិចគ្នារវាងក្រុមបះបោរសាសនា និងប្រជាជនថៃបានបន្តអស់រយៈពេល ២ទសវត្សមកហើយ។ មនុស្សជាង ៧០០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានគេគិតថាបានស្លាប់នៅក្នុងសង្គ្រាមទឹកដី ដែលមានដើមកំណើតនៅឆ្នាំ ១៩៤៨ ជាការបះបោរបំបែកក្រុមជនជាតិ និងសាសនានៅតំបន់ Malay Patani មានខេត្តចំនួន៣ នៅភាគខាងត្បូងប្រទេសថៃ និងផ្នែកខ្លះនៃខេត្តទី៤ ទៀតផង។ គេសម្លឹងឃើញថាវាកាន់តែស្មុគស្មាញទៅៗ​ និងអំពើហិង្សាកើតមានចាប់តាំងពីដើមឆ្នាំ២០០០ ។ អំពើហិង្សានោះបានក្លាយជាភាពពាក់ព័ន្ធគ្នាទៅនឹងក្រុមជួញដូរគ្រឿងញៀន បណ្តាញរត់ពន្ធប្រេង និងក្រុមបះបោរមូស្លីមជាដើម៕