លោក Elon Musk ដែលមហាជនឲ្យរហ័សនាមថា Iron Man ក្នុងជីវិតពិត ដែលបង្កើតការច្នៃប្រឌិតថ្មីៗ ផ្លាស់ប្តូរពិភពលោក

431

លោក Elon Musk គឺជាអ្នកជំនួញច្នៃប្រឌិតពិភពលោកនៅក្នុងពិភពបច្ចេកវិទ្យា ដែលនៅពីក្រោយភាពជោគជ័យរបស់ PayPal, Tesla, SpaceX លោកមានរហស្សនាមថា «Iron Man ក្នុងជីវិតពិត»

ប្រវត្តិលោក Elon Musk

លោក Elon Musk ជាអ្នកជំនួញសញ្ជាតិអាមេរិក ដែលមានឪពុកជាជនជាតិអាហ្វ្រិកខាងត្បូង ហើយម្តាយមានសញ្ជាតិអាមេរិកាំង-កាណាដា លោកកើតនៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ ១៩៧១។ កំឡុងពេលនៅវ័យកុមារលោកបានចំណាយពេល ក្នុងការរៀនកុំព្យូទ័រដើម្បីបង្កើតកម្មវិធីដោយខ្លួនឯង រហូតដល់លោកអាចសរសេរកូដវីដេអូហ្គេមបានលក់នៅវ័យ ១២ឆ្នាំ។ ការបំផុសគំនិតដែលធ្វើឱ្យលោក Elon Musk ចាប់អារម្មណ៍លើបច្ចេកវិទ្យា គឺដោយសារតែឪពុករបស់លោកគឺជាវិស្វករ។

លោក Elon Musk គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តសរសេរសៀវភៅណាស់ គាត់ចំណាយពេល ១០ម៉ោងក្នុងមួយថ្ងៃ ក្នុងការអានសៀវភៅ។ ចំពោះសៀវភៅដែលបានចូលមកផ្លាស់ប្តូរជីវិតគឺ “The Hitchhiker’s Guide to the Galaxy” បន្ទាប់ពីអានវាហើយលោកបានប្តេជ្ញាចិត្តថា លោករស់នៅដើម្បីការពារមនុស្សជាតិ។ គាត់បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករូបវិទ្យានិងសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Pennsylvania និងបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Stanford ប៉ុន្តែគាត់បានសម្រេចចិត្តឈប់រៀននៅឆ្នាំ១៩៩៥ ដើម្បីចេញមកបង្កើតជំនួញផ្ទាល់ខ្លួន។

មុខជំនួញដែលបានផ្លាស់ប្តូរពិភពលោករបស់លោក Elon Musk

ជំនួញតំបូងរបស់គាត់តំបូងគឺ Zip2 Corporation ដែលជាវិបសាយស្វែងរកព័ត៌មានតាមអ៊ិនធឺណេត នៅឆ្នាំ ១៩៩៩ ក្រុមហ៊ុនកុំព្យូទ័រ Compaq បានទិញវាក្នុងតម្លៃ ៣០៧ លានដុល្លារ ។ ចំណែកភាគហ៊ុននៅពេលនោះឈានដល់ ២២លានដុល្លារអាមេរិក ដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីនៅអាយុ ២៨ឆ្នាំ ជាមួយនឹងប្រាក់ទាំងនេះហើយដែលលោក Elon Musk អាចយកបន្តបង្កើតការច្នៃប្រឌិតថ្មីៗ ដែលមានដូចជា៖

– ដើមកំណើត PayPal


Paypal គឺជាអាជីវកម្មមួយដែលបានសាងកេរ្តិ៍ឈ្មោះឱ្យលោក Elon Musk ល្បីល្បាញទូទាំងពិភពលោក វាគឺសេវាកម្មផ្ទេរប្រាក់តាមប្រព័ន្ធអ៊ិនធរណេត។ នាឆ្នាំ ២០០២ លោក Elon Mush បានសម្រេចចិត្តលក់ Paypal ទៅ ឱ្យ eBay ក្នុងតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារអាមេរិក។ គាត់ទទួលបានប្រាក់ចំណេញច្រើនជាង ១៦៥ លានដុល្លារ ដោយកាន់ភាគហ៊ុន ១១,៧% របស់ក្រុមហ៊ុន PayPal។

– បានបង្កើត SpaceX ដើម្បីផ្សារភ្ជាប់សុបិន ចង់នាំមនុស្សទៅភពព្រះអង្គារ

លោក Elon Musk មានក្តីសុបិន្តមិនធម្មតា ដោយសារតែគាត់ចង់ឃើញមនុស្សអាចរស់នៅលើភពព្រះអង្គារ គាត់បានចំណាយពេលយ៉ាងច្រើនក្នុងការសិក្សាបច្ចេកវិទ្យារ៉ុក្កែត ហើយកាលពីឆ្នាំ ២០០២ គាត់បានប្រើប្រាក់ចំណេញពី Paypal ដើម្បីអភិវឌ្ឍគម្រោងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពលោក ជាមួយនឹងក្រុមហ៊ុន SpaceX ដើម្បីអភិវឌ្ឍបច្ចេកវិទ្យារ៉ុក្កែតរបស់គាត់ ដោយសង្ឃឹមថាវានឹង នាំមនុស្សទៅដើរលេងក្នុងលំហក្នុងតម្លៃសមរម្យបំផុត (Economy Class) ។ បើទោះជាគំរោងរបស់ SpaceX ក្នុងការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារមិនទាន់ទទួលបានជោគជ័យនៅឡើយមែន ប៉ុន្តែវាកំពុងស្ថិតក្នុងការអភិវឌ្ឍន៍។ ហើយក្រុមហ៊ុន SpaceX គឺជាក្រុមហ៊ុនឯកជនដំបូងគេនៅលើ ពិភពលោកដែលអាចបញ្ជូនយានអវកាសធ្វើដំណើរទៅ និងត្រឡប់មកវិញបាន រវាងផែនដីនិងស្ថានីយក្នុងលំហបានយ៉ាងជោគជ័យ ដែលនេះគួរតែជាជំហានមួយនៃសុបិនដែលលោកធ្លាប់និយាយថា“ ជីវិតនេះខ្ញុំចង់ស្លាប់នៅលើភពព្រះអង្គារ ប៉ុន្តែមិនមែនដោយវិធីធ្លាក់យានអាវកាសទេ” ដូច្នេះវាកាន់តែមានពន្លឺច្បាស់បន្តិចម្តងៗហើយ ដោយការំពឹងទុកនៃ ផែនការបញ្ជូនរ៉ុក្កែតទៅភពព្រះអង្គារនៅឆ្នាំ ២០២២ ខាងមុខនេះ ។

– Tesla អនាគតថ្មីនៃអាជីវកម្មរថយន្ត

ក្តីសុបិន្ដក្នុងការផ្លាស់ប្តូរពិភពលោកមិនបានបញ្ឈប់ត្រឹមប៉ុនហ្នឹងទេ នៅឆ្នាំ ២០០៤ គាត់បានវិនិយោគលើក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla (EV Car) ដែលឧស្សាហកម្មរថយន្តមិនធ្លាប់មានពីមុនមក។ គាត់មានបំណងបង្កើតអាជីវកម្មរថយន្តអគ្គិសនី ឱ្យសាធារណជនទូទៅបានប្រើយ៉ាងពិតប្រាកដ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាដែលមានតំលៃប្រហាក់ប្រហែល ទៅនឹងឡានដែលប្រើសាំងធម្មតាដែរ។

ក្រុមហ៊ុន Tesla បានចាប់ផ្តើមលក់ម៉ូដែលដំបូងរបស់ខ្លួននៅឆ្នាំ ២០០៨ គឺ Tesla Roadster ជាប្រភេទរថយន្តស្ព័រ មានតម្លៃរហូតដល់ទៅ ១០៩,០០០ ដុល្លារអាមេរិក ប៉ុន្តែនាពេល ៤ ឆ្នាំបន្ទាប់មក ក៏មានរថយន្ត Tesla Model S ត្រូវបានចេញលក់ក្នុងតម្លៃ ៦៩,២០០ ដុល្លា ដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់សាធារណជនទូទៅ។ Tesla S គឺគំរូដើមនៃរថយន្តអគ្គិសនីថ្មីបំផុត របស់ក្រុមហ៊ុន Tesla ដែលបានព្យាយាមបង្កើតវា ឱ្យកាន់តែមានតម្លៃទាបជាងមុន ។ សព្វថ្ងៃនេះក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅសហរដ្ឋអាមេរិក។

– អាជីវកម្មសូឡា ថាមពលពន្លឺព្រះអាទិត្យ

ក្នុងឆ្នាំ២០០៦ លោកក៏បានវិនិយោគលើ ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យជំនាន់ថ្មី“ Solar City” ជាមួយការផលិត និងតំឡើងបន្ទះសូឡាសម្រាប់ប្រើប្រាស់តាមផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលហ្វូស៊ីល ដូចជាប្រេង ឬឧស្ម័នធម្មជាតិ ដែលកំពុងជិតអស់ពីពិភពលោកនេះទៅហើយ។

បច្ចុប្បន្ននេះទីក្រុងសូឡាស៊ីធី បានវិវត្តពីការចាប់ផ្តើមតូចតាច ក្នុងដើមទុនត្រឹមតែ ១០លានដុល្លារប៉ុនណោះ រហូតមកដល់ពេលនេះក្រុមហ៊ុនមួយនេះបាន ក្លាយជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីធំជាងគេទី ២ នៅសហរដ្ឋអាមេរិក។

– Hyperloop ការធ្វើដំណើរបែបថ្មី ដែលអាចចូលមកជំនួសយន្ដហោះ

វាគឺជាគម្រោងបើកការដ្ឋានសាងសង់ ដោយតំរៀបបន្ទប់អ្នកដំណើរនៅក្នុងផ្លូវរូងក្រោមដី ចន្លោះដែលឈានដល់ល្បឿន ១២០០ គ/ម ក្នុង ១ ម៉ោង ដែលល្បៀនយន្តហោះនាពេលបច្ចុប្បន្នគឺ 800 គ/ម ក្នុង១ម៉ោង ។ គំរោងមួយនេះបានបើកការដ្ឋាននៅដើមឆ្នាំ 2018 នារដ្ឋ Washington។

– The Boring Company ក្រុមហ៊ុនខួងរូងក្រោមដី ពិសេសបំផុតនៅលើពិភពលោក

ដូចដែលអ្នកបានដឹងហើយថាឥឡូវនេះក្រុមហ៊ុន Elon Musk កំពុងតែបង្កើតគម្រោងធ្វើតំណើរតាមរយៈរូងក្រោមដី Hyperloop។ ដោយការធុញទ្រាន់នឹងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង គាត់ក៏បានគិតសាងសង់ម៉ាស៊ីនរូងក្រោមដីដើម្បីដោះស្រាយបញ្ហានោះ។

ក្រុមហ៊ុន The Boring Company (Geotechnical Engineering) គឺជាក្រុមហ៊ុនវិស្វកម្មភូមិសាស្ត្រ ក្នុងវិស័យរុករកក្រោមដីកម្រិតខ្ពស់។ ជាមួយនឹងបច្ចេកវិទ្យារ៉ាដាដែលអាចពិនិត្យធ្លុះចូលក្នុងដី វាអាចកាត់បន្ថយការចំណាយបានកាន់តែប្រសើរនិងកាត់បន្ថយពេលវេលានៃការជីករូងផងដែរផងដែរ។

ជីវិតឯកជនរបស់លោក Elon Musk ៖

– ជីវិត​គ្រួសារ

បើទោះបីជាមុខជំនួញរបស់គាត់ ទទួលបានជោគជ័យខ្លាំងក៏ដោយ ប៉ុន្តែសំរាប់ជីវិតស្នេហានិងគ្រួសាររបស់គាត់ ដូចមិនសូវល្អប៉ុន្មានទេ ដោយសារតែគាត់បានបែកបាក់ជាមួយប្រពន្ធជាច្រើនលើកច្រើនសារ។ គាត់បានរៀបការលើកដំបូងនៅឆ្នាំ ២០០០ ជាមួយអ្នកនិពន្ធជនជាតិកាណាដា Justin Wilson ពីរឆ្នាំក្រោយមកពួកគេមានកូនប្រុសជាមួយគ្នាប៉ុន្តែកូនប្រុសបានស្លាប់ភ្លាមៗនៅអាយុ ១០ សប្តាហ៍។ នៅទីបញ្ចប់ពួកគេមានកូនប្រុសចំនួន ៥ នាក់ មុនពេលពួកគេលែងលះគ្នាក្នុងឆ្នាំ ២០០៨ ។

ក្នុងឆ្នាំ ២០១០ Elon Musk បានរៀបការជាលើកទីពីរជាមួយតារាសម្តែងជនជាតិអង់គ្លេស Tarlula Riley ប៉ុន្តែពីរឆ្នាំក្រោយមកពួកគេបានលែងលះគ្នាវិញ ហើយក៏បានជួបជុំគ្នាវិញក្នុងឆ្នាំ ២០១៣ លុះដល់ ២០១៦ Riley ក៏សុំលែងលះជាមួយគាត់សារជាថ្មី ។

– លោកជា Iron Man ក្នុងជីវិតពិត

លោកត្រូវបានមហាជនដាក់រហ័សនាមឱ្យថាជា «The Real Life Iron Man» ព្រោះគាត់គឺជាគំរូរបស់តួអង្គ Tony Stark។ អ្នកដឹកនាំរឿង Iron Man លោក Jon Favreau បានបង្ហើបថាគាត់ត្រូវបាន បំផុសគំនិតដោយបុគ្គលិកលក្ខណៈរបស់លោក Elon Musk តាមរយៈគិត និងការព្យាយាមបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរពិភពលោក ជាដើមហេតុនៃការបង្កើតតួអង្គ Iron Man នេះឯង។

មុនពេលបង្កើតរឿង Iron Man លោក Robert Downey Jr ដែលជាតួអង្គរឿង Iron Man បានទៅប្រើជីវិតរបស់គាត់រស់នៅជាមួយលោក Elon Musk ដើម្បីសិក្សានិងស្រូបយកបុគ្គលិកលក្ខណៈរបស់អ្នកជំនួញរូបនេះទៀតផង។ ចំណែករឿងមួយទៀតដែលមនុស្សជាច្រើនប្រហែលជាមិនធ្លាប់ដឹងនោះទេថា លោក Elon Musk ធ្លាប់បានចូលប្រឡូកសម្តែងក្នុងរឿង Iron Man 2 ផងដែរ បើចង់ដឹង បងប្អូនអាចបកត្រឡប់ទៅបាន។

– ក្លាយជាមហាសេដ្ឋី (Billionaire)

បន្ថែមលើការច្នៃប្រឌិតប្រកបដោយភាពជោគជ័យនៃអាជីវកម្ម បច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់គាត់ មានតម្លៃសរុបជាង ១៩ ពាន់លានដុល្លារអាមេរិក៕