មិនមែនក្នុងព្រៃអាគមទេ គឺក្នុងឡានតាក់ស៊ីតើ លេងសុទ្ធតែវល្ល៍ប្រភេទនេះពេញដំបូលរថយន្ត ដោយសារជឿរឿងបែបនេះ

799

អ្នកប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pizchy’s Phaniwan បានបង្ហោះរូបភាពតាក់ស៊ីមួយគ្រឿងជាមួយនឹងវល្លិព្យួរនៅលើដំបូលឡានខាងក្នុង រួមទាំងគ្រឿងលម្អផ្សេងទៀតផងដែរ ដែលអ្នកបើកបរមានវ័យចំណាស់ រួមទាំងពន្លឺស្រអាប់ៗ ធ្វើឱ្យបរិយាកាសនៅក្នុងឡានគួរឱ្យខ្លាច ថែមទាំងសរសេរសារថា “បទពិសោធន៍ជិះតាក់ស៊ីវេទមន្តគួរឱ្យខ្លាចណាស់” រហូតធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាមកបញ្ចេញមតិ។

លោក Wichai Chinwong អាយុ ៧០ឆ្នាំដែលជាម្ចាស់តាក់ស៊ីបានបង្ហើបថាវល្លិដែលព្យួរជាប់នៅក្នុងរថយន្តនោះមានឈ្មោះថា Khao Long ឬ Vine Long ដែលត្រូវបានគេយកមកពីទីតាំងផ្សេងៗ ទាំងនៅឯទឹកជ្រោះសាយយ៉ុកណយ ខេត្តកានចាបាបុរី នៅល្អាងឆៈនូត ខេត្តឧដនថានី ល្អាងលួងឃុនណាមនាងណយ ខេត្តឈៀងរ៉ៃ និងកន្លែងជាច្រើននៅភាគឦសានដែលយោងទៅតាមជំនឿថាជួយការពារចោរកម្ម ដោយចាស់បុរាណនាំយកទៅដាំនៅក្នុងក្រោលគោ ក្រោលក្របីដើម្បីការពារពីចោរ។ លើសពីនេះទៀតវាធ្វើឱ្យសត្រូវក្លាយជាមិត្ត ធ្វើឱ្យមនុស្សស្រឡាញ់ មនុស្សលង់ ឱ្យលាភសំណាង ថែមទាំងការពារពីការធ្វើបាបទៀតផង។

ប្រហែលជា ៥-៦ឆ្នាំមុន គាត់ធ្លាប់មានបញ្ហានៅលើដងផ្លូវ ដោយគាត់បានបើកឡានចូលទៅផ្លូវខាងស្តាំដោយមិនបានបើកភ្លើងស៊ីញ៉ោ រថយន្តដែលនៅខាងក្រោយនោះបានខឹងយ៉ាងខ្លាំង ហើយទំនងជាមានអាការៈស្រវឹង ទើបចុះមកស្តីបន្ទោសខ្លួន មុនពេលដកកាំភ្លើងភ្ជង់នៅលើក្បាលរបស់គាត់ នៅពេលនោះគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេ ដូច្នេះក៏លើកដៃអធិដ្ឋាន និងបួងសួងឲ្យវត្ថុសក្តិសិទ្ធជួយការពារ បន្ទាប់មកភាគីមួយទៀតមិនបាននិយាយអ្វីទាំងអស់ ងាកទៅរកផ្លូវហើយក៏បាញ់លើទ្រូងផ្លូវប្រហែល ៣គ្រាប់ហើយបើកឡានចេញទៅ ហើយគាត់គិតថា គេមិនបាញ់គាត់ ប្រហែលជាដោយសារតែវល្ល៍ធ្វើឱ្យលង់ បន្ទន់ចិត្តឱ្យគេប្តូរចិត្ត ដូច្នេះគាត់ក៏ចុះទៅប្រមូលសំបកគ្រាប់កាំភ្លើងមកចងទុកនៅមុខកញ្ចក់ឡានតាំងពីពេលនោះមក។

ដំបូងវាមិនត្រូវបានព្យួរនៅក្នុងឡានច្រើនទេ ប៉ុន្តែបន្ទាប់ពីសន្សំអស់រយៈពេលជិត១៤ឆ្នាំ ទើបធ្វើឱ្យមានច្រើនដូចដែលបានមើលឃើញ។ នៅពេលដែលមានអ្នកដំណើរឡើងលើឡានពួកគេតែងតែសួរថា តើវាជាអ្វី? ហើយតែងតែសុំទៅផ្ទះ អ្នកខ្លះលួចកាច់ទៅក៏មាន ប៉ុន្តែមានពេលខ្លះក៏ធ្វើឱ្យអ្នកដំណើរភ័យខ្លាចយ៉ាងខ្លាំងផងដែរ ដែលពួកគេសុំចុះពាក់កណ្តាលផ្លូវ ឬហៅឡានហើយពេលឃើញស្ថានភាពឡានបដិសេធមិនជិះក៏មាន។ ឥឡូវនេះចង់ប្រាប់អ្នកដំណើរថាមិនចាំបាច់ខ្លាចទេ ដោយសារតែគាត់មិនមានចិត្ដលោភលន់នោះទេ មានតែចិត្តបរិសុទ្ធ មានបំណងរកស៊ីចិញ្ចឹមជីវិត ដែលគាត់ចាត់ទុកអ្នកដំណើរគឺជាទេវតា ត្រូវផ្តល់សេវាកម្មល្អបំផុត៕