ឱញ៉ោម អើយញ៉ោម លោកបងភ្ញាក់ផ្អើលខ្លាំង ដែលមានក្រណាត់ស្រោមជើង ដោយតាមចង្ហាន់មក

358

រូបភាពដែលផ្ទុះកក្រើកពិភពអនឡាញនឹងមានអ្នកចែករំលែកយ៉ាងច្រើនកុះករ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រហ្វេសប៊ុគ ZOOM Rayong បានបង្ហាញរូបភាពចំរៀកក្រណាត់នៅក្នុងសម្លរ មើលទៅហាក់ដូចជាក្រណាត់ស្រោមជើង ដែលជាចង្ហាន់របស់ញាតិញោមយកមកប្រគេនដល់ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្ត ដ៏ល្បីមួយនៅស្រុក Palouk Deng ខេត្ត Ra Yong។

ទំព័រហ្វេសប៊ុកដដែលបានបង្ហើបថា ព្រះសង្ឃមួយអង្គនេះបានចេញទៅបិណ្ឌបាតនាពេលព្រឹកថ្ងៃទី១៩ ខែសីហា កន្លងមក ស្ថិតនៅផ្សារ Palouk Deng មានញ៉ោមម្នាក់បានដាក់បាត្រសម្លរមួយថង់។ ពេលគាត់ត្រឡប់មកដល់វត្តវិញ ទើបតែឆាន់បានពាក់កណ្តាលប៉ុណ្ណោះ ហើយគាត់ចាក់សម្លរដើម្បីឆាន់ក៏បានឃើញក្រណាត់២ដុំ ដែលមើលទៅដូចជាស្រោមជើងដែលកាត់ជាកំណាត់ៗ។ ទើបបង្កឱ្យកើតជាចម្ងល់ចោទសួរថា តើជាការចៃដន្យឬចេតនា? ប៉ុន្តែបើក្រឡេកមើលទៅទំហំនៃក្រណាត់នោះ ដូចជាមិនពិបាកកត់សំគាល់ពេលដែល ដួសដាក់ថង់នោះទេ។

បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតមានមនុស្សមួយចំនួនធំបានរិះគន់ និងចែកចាយបន្តយ៉ាង
ចាស់ដៃ។ ពួកគេភាគច្រើនវិភាគថាបញ្ហានេះកើតឡើងដោយចេតនា ហើយពួកគេក៏មិនយល់ពីមូលហេតុ ដែលញ៉ោមម្នាក់នោះ មានការគុំគួនអ្វីចំពោះព្រះសង្ឃដែរ។ ប៉ុន្តែទទឹមនឹងនោះក៏មាន អ្នកខ្លះនៅតែមិនជឿថាវាជាការពិតដែរ ដោយពួកគេបាននិយាយថា ក្រណាត់នោះធំៗណាស់ មិនគួរណាដែលព្រះសង្ឃអង្គនោះ ចាក់ចូលចានហើយនៅតែមើលមិនឃើញទៀត ។
ដូច្នេះចំពោះរឿងរ៉ាវមួយនេះ សូមបងប្អូនប្រិយមិត្តពិចារណា តាមការគួរ៕