តោះទៅមើល តារាស្រីថៃ៧រូប ដែលមានជាស្រីមេម៉ាយ គឺថានៅតែអ៊ែម

1325

រឿងរ៉ាវស្នេហាគឺជារឿងមួយដែលមិនអាចនឹកស្មានដល់ មានបុគ្គលខ្លះសមបំណង និងមានបុគ្គលខ្លះទៀតក៏ខកចិត្តចំពោះរឿងស្នេហាដែរ។ មិនមានការជួបជុំណាដែលថាមិនបែកនោះទេ សូម្បីតែតារាល្បីៗដែលធ្លាប់ជួបស្នេហាដែលសមបំណង ហើយក៏បានបែកគ្នាទៅវិញដែរ។ ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍បងប្អូន មកជួបជាមួយតារាស្រីថៃទាំង ៧រូបដែលមានឈ្មោះជាស្រីម៉េម៉ាយ តោះទៅមើលថាតើពួកគេរឹងមាំ និងនៅតែស្រស់ស្អាតកំរិតណា….

១. Woonsen Virithipa
នាងបានឈរលើប្រធានបទលេចធ្លោតាំងពីណាពីណីមកហើយ បើទោះជានាងមិនទទួលភាពជោគជ័យរឿងស្នេហាក៏ដោយ ប៉ុន្តែតារាស្រីរូបនៅតែបន្តទៅមុខ ដោយមិនបាក់ទឹកចិត្តនោះទេ បច្ចុប្បន្ននេះសង្កេតឃើញថា សម្រស់របស់នាងមិនផ្លាស់ប្តូរឡើយ ជាពិសេសនាងកាន់តែស្រស់ស្អាត និងសិចស៊ីជាងមុនទៀត។

២. Pat Napha
អ្នកម្តាយដ៏អស្ចារ្យ ដែលបន្ទាប់ពីរៀបការត្រូវបានប្រឈមមុខនឹងព្យុះដ៏ខ្លាំងយ៉ាងច្រើនទម្រាំមានថ្ងៃនេះ តែសំណាងល្អដែលនាងមានកូនប្រុសសង្ហា “អូន Racing” តែងតែនៅក្បែរនាងគ្រប់ពេលវេលា ជាពិសេសនាពេលនេះមានព័ត៌មានថាបេះដូងរបស់ស្រីស្រស់ Pat ប្រែជាពណ៌ផ្កាឈូតវិញហើយ។

៣. Pang Onjira
ចូលមកដល់តារាស្រី Pang ដែលជានារីដ៏គួរឲ្យស្រឡាញ់ និងមានមន្តស្នេហ៍ ដែលធ្លាប់បរាជ័យក្នុងរឿងស្នេហាតែសព្វថ្ងៃនាងប្រាប់ថា នាងចូលចិត្តជីវិតភាពនៅលីវ និងរស់នៅស្រស់ស្អាត ស៊ិចស៊ីៗ បែបនេះល្អបំផុតហើយ។

៤. Pinky Savika
ចំណែកតួឯកស្រី Pink នាងធ្លាប់មានមូលហេតុដែលបណ្តាលឲ្យស្នេហាបញ្ចប់ដោយមិនសូវជាល្អប៉ុន្មានទេ។ តែពេលនេះជីវិតរបស់នាងបានត្រឡប់មក ជាមានសេចក្តីសុខ និងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

៥. Tubtim Mollika
តារាស្រីរូបនេះបានក្លាយជាស្ត្រីមេម៉ាយ តាំងពីនាងមិនទាន់មានអាយុ ៣០ឆ្នាំមកម៉្លេះ ប៉ុន្តែអាចនិយាយថានាងរឹងមាំ និងក្លាហានណាស់ ថ្មីៗនេះនាងទើបតែបង្ហាញមុខបុរសដ៏អាថ៌កំបាំងម្នាក់ទៀតផង។

៦. Sara Zingini
ចូលមកដល់តារាស្រី Sara អ្នកម្តាយរបស់ “អូន Maxwell” តារាម៉ូឌែលស្រីរូបនេះ ដោយសារហេតុផលខ្លះៗទើបធ្វើឱ្យនាងក្លាយជាស្ត្រីមេម៉ាយ ដែលមានមន្តស្នេហ៍នឹងគេនឹងឯងដែរ។ បច្ចុប្បន្ននេះនាងមិនទាន់ចង់ពាក់ព័ន្ធនឹងរឿងស្នេហានៅឡើយទេ គ្រាន់តែផ្តោតអារម្មណ៍ទៅលើកូនប្រុសរបស់នាង ហើយការងារប៉ុណ្ណឹងសិនគឺគ្រប់គ្រាន់ហើយ។

៧. Yingyan Nontapohn
មកបញ្ចប់ជាមួយតារាស្រី Yingyan អាចនិយាយបានថា នាងពិតជាមានមន្តស្នេហ៍ណាស់ ព្រោះថាបើទោះបីជានាងមានឈ្មោះជាស្រីម៉េម៉ាយយ៉ាងណាក៏ដោយ នាងក៏នៅតែមានប្រជាប្រិយភាព និងភាពសិចស៊ីដដែល៕