រកឃើញស្នាមជើងដាយណូស័រ នៅទីក្រុងKelantan ដែលគេជឿថាមានអាយុពី១៤៥ ទៅ ១៦៦លានឆ្នាំមុន

995

ម៉ាឡេស៊ី៖ ក្រុមអ្នកស្រាវជ្រាវមកពីផ្នែក ជីវសាស្រ្តមហាវិទ្យាល័យវិទ្យាសាស្ត្រផែនដី FSB នៃសាកលវិទ្យាល័យ Kelantan ម៉ាឡេស៊ី (UMK) បានអះអាងថាបានរកឃើញដានជើងដាយណូស័រ ដែលគេជឿថាមានអាយុពី ១៤៥ ទៅ ១៦៦លានឆ្នាំមុន អំបូរ​ Sauropod នៅតំបន់ Bukit Panau ទីក្រុង Kelantan។

ការរកឃើញផូស៊ីល (សាណីភូត) នេះគឺជាលទ្ធផលនៃការសិក្សារុករកតាមភូមិសាស្ត្រ ដោយក្រុមស្រាវជ្រាវ UMK ដឹកនាំដោយក្រុមសាស្រ្តាចារ្យនៃ FSB។

របកគំហើញទាំងនេះបង្ហាញថានៅពេលមួយក្នុងចន្លោះពី ១៦០ ទៅ ១៦៦លានឆ្នាំមុន ដាយណូស័រធ្លាប់រស់នៅក្នុងទីតាំងមួយ ដែលយើងស្គាល់ថាជាតំបន់ Tanah Mera នៃក្រុងKelantan។ នេះគឺជាការរកឃើញមួយក្នុងចំណោមរបកគំហើញជាច្រើនទៀតដែលជាលទ្ធផលនៃសកម្មភាពរុករកនិងស្រាវជ្រាវដែលយើងអនុវត្តនៅក្រុង Kelantan។

លោកបាននិយាយថាក្រុមនេះបានរកឃើញស្នាមជើងហ្វូស៊ីលផូសផូដ ៧ប្រភេទដែលមានប្រវែងជាមធ្យម ៧២សង់ទីម៉ែត្រ និងទទឹងជាមធ្យមមាន ៦៦សង់ទីម៉ែត្រ បានជាប់ស្នាមលើថ្មភក់ថ្មខៀវ(ថ្មក្វាត)។ ស្នាមបាតជើងហ្វូស៊ីលផូស៊ីលត្រូវបានគេប៉ាន់ប្រមាណថាមានអាយុចន្លោះពី ៦៥ ទៅ ១៦០លានឆ្នាំមុន ហើយបើយោងតាមបាតជើងសត្វនេះត្រូវបានគេជឿថាមានដងខ្លួនធំមួយដែលមានឆ្អឹងខ្នងខ្ពស់ដល់ទៅ ៩ម៉ែត្រ ប្រវែងរហូតដល់ ២២ម៉ែត្រ និងមានទម្ងន់ប្រហែល ៣០ ទៅ៤០តោន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World of Buzz៕