ពេលនេះ រុស្ស៊ី ចាប់ផ្ដើមផលិតវ៉ាក់សាំងកូវីដ១៩ហើយ

275

ម៉ូស្គូ៖ រុស្ស៊ី បានចាប់ផ្ដើមផលិតកញ្ចប់វ៉ាក់សាំងកូវីដ១៩ដំបូងហើយនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការតាមក្រសួងសុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

Image reuters

កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថាប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងនេះដោយជោគជ័យ និងបានចុះបញ្ជី ទទួលស្គាល់ដំបូងគេបំផុតនៅលើពិភពលោក បើទោះជាមានការរិះគន់ និងសង្ស័យពីប្រសិទ្ធភាពពីសំណាក់អ្នកជំនាញលោកខាងលិចក៏ដោយ។

Photo by reuters

វ៉ាក់សាំងនេះ ត្រូវបានដាក់ឈ្មោះថា Sputnik V ជាឈ្មោះយកតាមផ្កាយរណបដែលអតីតសហភាពសូវៀត បាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ១៩៥៧ ហើយត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថាន Gamaleya មានមូលដ្ឋានក្នុងទីក្រុងម៉ូស្គ។

Photo by Alexander NEMENOV / AFP

បើតាមរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko ពលរដ្ឋរុស្ស៊ីនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយរុស្ស៊ីនឹងនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសដទៃ ខណៈក្រុមបុគ្គលិកសុខាភិបាល និងក្រុមជនងាយរងគ្រោះ រំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ៕