ត្រៀមៗ! ពីស្អែក រហូតដល់ថ្ងៃទី ១៨ នឹងបន្តមានភ្លៀងធ្លាក់លាយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

420

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល។

ព្យុះចំនួន០២ បាននឹងកំពុងកើតមាន ក្នុងនោះព្យុះទី៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
ចាប់ពីថ្ងៃទី១២-១៣ ខែសីហា បណ្តាខេត្តនានានឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕