ផ្អើលលើ Twitter ដោយសារម្ចាស់​រោង​កុន​នៅបារាំង​ វាយកម្ទេចផ្ទាំងប៉ាន់ណូ ភាពយន្តរឿង Mulan

1544

កាលពីប៉ុន្មានថ្ងៃមុននេះ មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​មួយ​កើតឡើង​ ផ្អើលពេញបណ្ដាញសង្គម Twitter ដោយសារបុរស​ម្នាក់​ជា​ម្ចាស់​រោងកុន​មួយ​កន្លែង​បាន​យក​ដំបង​​​ ទៅ​វា​កម្ទេច​លើ​ផ្ទាំង​ប៉ាន់ណូ​​ពាណិជ្ជកម្ម​នៃ​ខ្សែភាពយន្ត​ «Mulan»​ ហើយ​ថត​វីដេអូ​ផូស​ ដែលមានអ្នក​ចូល​មើល​​ជិត​២​លាន​ដង​។

យោង​តាម​រយៈវេបសាយ electrodealpro បាន​ឲ្យ​ដឹង​ថា​ មូលហេតុដែលបណ្ដាលឲ្យលោក​ Gerard Lemoine ដែលជាម្ចាស់​រោង​ Cinepal theater ស្ថិត​នៅ​សង្កាត់​ Palaiseau ភាគ​ខាងត្បូង​ ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ខឹង​ខ្លាំងរហូតធ្វើបែបនេះ គឺ​ដោយសារ​តែ​ការ​ចំណាយ​ថវិកា​នៃ​ការ​ផ្សព្វផ្សាយរាប់​ខែ​លើ​ខ្សែភាពយន្ត​ Mulan ត្រូវ​បាន​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា​ជា​ច្រើន​ ហើយ​មិន​ទទួល​ការ​ចាក់​បញ្ចាំង​លើ​រោង​កុន​របស់​ខ្លួន​។

គួរឲ្យដឹងដែរថា ខ្សែភាពយន្ត Mulan ត្រូវបានផលិត​ដោយ​ក្រុមហ៊ុន​ Disney របស់​សហរដ្ឋអាមេរិក​ ហើយគ្រោងនឹងដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នា​ខែ​សីហា​នេះ​ តែ​ត្រូវ​បាន​អខាន​​បញ្ចាំងទៅ​វិញ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវីដ​១៩ មិនទាន់ស្រាកស្រាន្ត​ ហើយក្រុមហ៊ុន​ Disney ក៏បាន​សម្រេច​ផ្អាក​បញ្ចាំង​លើ​រោងកុន​តែម្ដង មក​ចាក់​បញ្ចាំង​នៅ​លើ​វេបសាយ​អនឡាញ​ Disney Plus វិញ​ ជាមួយ​ និង​ការ​បង់ប្រាក់​តាមរយៈ​អនឡាញ​ សម្រាប់​អ្នក​ចង់​ទស្សនា​ខ្សែភាពយន្ត​នេះ ត្រូវ​បង់​ប្រាក់​បន្ថែម​ ២៩.៩៩ដុល្លារអាមេរិច​ ចាប់​ពី​ចុង​ខែ​សីហា​នេះ​៕