ព័ត៍មានកំពុងផ្ទុះខ្លាំង! កន្លែងតាំងរថយន្ត Hyundai នៅប្រេស៊ីល ទទួលយកឆ្កែអនាថា ឲ្យធ្វើជាបុគ្គលិកក្នុងហាងខ្លួន

265

ប្រេស៊ីល៖ កំពុងតែមានការចាប់អារម្មណ៍យ៉ាងនៅក្នុងបណ្ដាញសារព័ត៌បរទេសជាច្រើន ចំពោះព័ត៌មានមួយទាក់កន្លែងតាំងរថយន្តម៉ាក Hyundai នៅប្រេស៊ីល បានទទួលយកឆ្កែអនាថា ឲ្យធ្វើជាបុគ្គលិកផ្នែកលក់។

ឆ្កែអនាថាមួយនេះ ដែលរស់នៅយ៉ាងលំបាក និងគ្មានកន្លែងស្នាក់នៅ តែជាសំណាងល្អវាត្រូវបានមនុស្សចិត្តធម៌ម្នាក់នៅកន្លែងលក់រថយន្ត Hyundai Serra, ES នៅ Brazil ទទួលវាទៅចិញ្ចឹម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។​ វាត្រូវរស់នៅជម្រកថ្មីដែលជាកន្លែងតាំងលក់រថយន្តមានផាលសុខភាព សុទ្ធតែម៉ាស៊ីនត្រជាក់ មានបន្ទប់តាំង មានអាហារ និងភេសជ្ជៈល្អៗរាល់ថ្ងៃ មិនតែប៉ុណ្ណោះវាទទួលបានផ្ទះផ្ទាល់ខ្លួនថ្មី ទទួលបានការចាក់វ៉ាក់សាំង និងងូតទឹកជំរះខ្លួនយ៉ាងស្អាត។

វាត្រូវបានដាក់ឈ្មោះឲ្យថា Tucson Prime ដោយសារប្រតិបត្តិខ្លួនល្អ ធ្វើឲ្យប្រធានសាខាទីតាំងកន្លែងលក់រថយន្តសម្រេចផ្ដល់កាតបុគ្គលិក ក្រៅពីថតរូបជាមួយហើយ Tucson មានភារកិច្ចពិសេសរក្សាសុវត្ថិភាពក្នុងហាងឲ្យបានល្អ។

Tucson គឺជាគំរូសម្រាប់ជីវិតមួយ ប្រសិនបើយើងនៅតែមានការតស៊ូ ជីវិតយើងនឹងជួបរឿងចូលក្នុងជីវិតនៅពេលណាមួយ។ ដោយសារតែរឿងនេះធ្វើឲ្យ វាមានអ្នកតាមដានជាង ២៧៣០០នាក់នៅលើគណនី Instagram ឯណោះ។ យើងសង្ឃឹមថា Tucson នឹងទទួលបានការតំលើងតួនាទីដែលសមនឹងវានាពេលអនាគត៕