រន្ធត់ណាស់! យន្តហោះ UN ចុះចតខុសបច្ចេកទេស នាំឲ្យមនុស្ស ១១នាក់រងរបួស នៅម៉ាលី

223

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០យន្តហោះខ្នាតមធ្យមមួយគ្រឿងជារបស់បេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសម៉ាលីបានជួបគ្រោះថ្នាក់នៅអំឡុងការចុះចតនៅទីក្រុងហ្គៅ (Gao) បណ្តាលឲ្យមនុស្ស ១១នាក់រងរបួស។ យន្តហោះនៃបេសកកម្ម MINUSMA ធ្វើដំណើរពីទីក្រុង Bamako មានមនុស្សសរុប ១១នាក់ ក្នុងនោះអ្នកដំណើរ ០៤នាក់ និង ០៧នាក់ទៀតជាបុគ្គលិក UN ព្រមទាំងអ្នកបញ្ជាការលើយន្តហោះ។

ក្រោយគ្រោះថ្នាក់កើតឡើង នៅអំឡុងការចុះចត តួយន្តហោះទាំងមូលបានរងការខូចខាតយ៉ាងដំណំ ខណៈមនុស្សទាំង ១១នាក់សុទ្ធតែបានរងរបួស ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរ។

យន្តហោះប្រភេទ Antonov An-72 របស់ UN មានបញ្ហាកើតឡើងនេះ អំឡុងការចុះចត ឬក្រោយព្យុះកើតឡើង យ៉ាងណាក៏ដោយការស៊ើបអង្កេតរកមូលហេតុជាក់លាក់ នៃការធ្លាក់នេះបាននឹងកំពុងធ្វើឡើងហើយ៕ ប្រភព ព័ត៌មានកងកម្លាំងរក្សាសន្តិភាព