តោះមកអានសំណេររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បន្តិចមើល! ខ្លីតែមានន័យខ្លឹមសារ

322

នេះគឺជាសរសេរមួយដ៏មានអត្ថន័យរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានបង្កោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្វីត្បិតតែខ្លីក៏ពិតមែន ប៉ុន្តែពិតត្រឹមត្រូវទៅនឹងស្ថានភាព នៅក្នុងបណ្ដាញសង្គមរបស់យើង។ ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី៖

«នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩​ដ៏មហា​ប្រល័យ នៅលេី​ភពផែនដី​យេីងនេះ​ ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស​មុននឹង​និយាយ​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម ​fb នេះ។

ខ្ញុំ​សុំចិត្ត​សុំថ្លេីម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត ​បង្ហោះតាម​បណ្តាញ​សង្គម ​fb ​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអីយេីង​ត្រូវ​ដឹងថា​មិនមែនមេីលឃេីញតែនៅ​ក្នុង​ប្រទេស​យេីងទេ ​គឺគេ​មេីលឃេីញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុនណាក៏​ដោយ ​រក្សា​វាទុកទៅ​ ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង ​ដេីម្បី​បង្កេីត​ការងារ​ឲ្យដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យេីង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​។»៕