នារីម្នាក់ វះកាត់កែសម្ផស្សអស់ជិត ១០ម៉ឺនដុល្លារ ឲ្យដូចតុក្តតាបាប៊ី ហើយក៏បានលាឈប់ពីការងារ ព្រោះខ្លាចបុរសៗ ឃើញហើយទប់អារម្មណ៍មិនបាន

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ គេហទំព័រវេបសាយ Daily Star បានលាតត្រដាងរឿងរ៉ាវ របស់ក្មេងស្រីអាយុ ២២ឆ្នាំម្នាក់ ឈ្មោះ Babara Luna sipos មកពីទីក្រុងប៊ូដា ប្រទេស Hungary នាងមានក្តីសុបិន្តដែលចង់ក្លាយជាតុក្កតា Barbie នៅក្នុងជីវិតពិត ដូច្នេះនាងក៏បានទៅធ្វើការវះកាត់កែសម្ផស្ស (Platic Surgery) ជាច្រើនដង ដើម្បីឲ្យទទួលបានទម្រង់មុខដែលនាងប្រាថ្នា។

BaBara បាននិយាយថា នាងចូលចិត្តតុក្កតា Barbie តាំងពីនៅក្មេង។ នៅអាយុ ១៧ ឆ្នាំនាងបានចាប់ផ្តើមវះកាត់ ពង្រីកដើមទ្រូងពីលេខ ៣៤ B ទៅជាខ្នាត ៣៤ F ដែលនេះគឺជាខ្នាតដែលធំចង់ផ្ទុះ។ នាងចាប់ផ្តើមមានអារម្មណ៍ថា នាងមិនស័ក្តិសមនឹងការងារទំនាក់ទំនងសារធារណៈទេ ព្រោះនាងគិតថានាងស្អាត និងសិចស៊ីពេក ភ័យខ្លាចថាបុរសៗ ទាំងអស់ដែលឃើញនាងហើយ ទប់អារម្មណ៍មិនបាន ដូច្នេះទើបសម្រេចចិត្តលាឈប់ពីការងារនៅឆ្នាំ២០១៦។

បន្ទាប់មក Babara បានជួបអតីតស្វាមីរបស់នាង គាត់ក៏ជាអ្នកគាំទ្រការវះកាត់របស់នាងដែរ នាងបានឆ្លងកាត់ការវះកាត់ជាង ១០ដង ក្នុងនោះមានដូចជា៖ ពង្រីកដើមទ្រូង២ដង កែច្រមុះស្រួចចំនួន២ដង ធ្វើមុខអក្សV វះកាត់ថ្គាម វះកាត់ថ្ងាស់ឲ្យដូចតុក្កតា លើកចិញ្ចើម កែបបូរមាត់ ចាក់បំពេញបបូរមាត់ ចាក់ខ្លាញ់បន្ថែមត្រគាក រួមទាំងការវះកាត់តុបតែងលម្អប្រដាប់ភេទ សរុបជាទឹកប្រាក់អស់ជាង ៧៥.០០០ ផោន (ប្រហែល ៩៨០០០ ដុល្លារ)។

សូម្បីតែនៅឆ្នាំ២០១៩ Babara បានលែងលះស្វាមី ហើយនាងក៏នៅតែប្រាថ្នាគូជីវិតណា ដែលគាំទ្រការវះកាត់កែសម្ផស្សដែរ។ នាងចាប់ផ្តើមក្លាយជាម៉ូដែលថតរូបឈុតប៊ីគីនីតាមប្រព័ន្ធអ៊ិនធឺណែត។ នាងគិតថាក្នុងជីវិតពិត នាងចង់ក្លាយជាតុក្កតាបាប៊ី ឲ្យបាន ១០០% តែម្តង ព្រោះដោយសារតែនាង ជឿជាក់ថាវានឹងធ្វើឱ្យបុរសៗកាន់តែច្រើនស្រឡាញ់ និងចូលចិត្តនាង។

នាថ្ងៃអនាគត Babara មានបំណងថា នាងនឹងធ្វើការវះកាត់កែសម្ផស្សបន្ថែមទៀត គឺការវះកាត់ច្រមុះជាលើកទី៣ ការវះកាត់ឆ្អឹងជំនី និងចាក់គូទបន្ថែមទៀត ដើម្បីឲ្យដូចអ្វីដែលនាងបានប៉ងប្រាថ្នា៕