ញៀននឹងការសាក់ពេកនារីវ័យ ២៥ ឆ្នាំម្នាក់ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ សាក់ពេញខ្លួនប្រាណ មើលលែងចង់ស្គាល់

690

ស្ត្រីវ័យ​ ២៥ ឆ្នាំម្នាក់មានឈ្មោះថា Amber Luke តែត្រូវបានគេហៅនាងថា «នារីនាគរាជ» ដោយសារតែការសាក់រូបពេញទាំងខ្លួនប្រាណរបស់នាង ។ ថ្មីៗនេះ Amber បានបង្ហោះរូបរបស់នាងទៅលើ IG ដើម្បីបង្អួតពីរូបសម្រស់របស់នាង ដែលគ្របដណ្តប់ទៅដោយស្នាមសាក់ ។

Amber បាននិយាយថានាងបានចំណាយលុយ ១២ ម៉ឺនដុល្លា ដើម្បីសាក់រូបពេញទាំងប្រាណរបស់នាង រួមជាមួយនឹងការវះកាត់កែសម្ភស្សផងដែរ ។ នាងបានបន្តថា នៅលើខ្លួនរបស់នាងមានរូបសាក់ទាំងអស់ជិត ៦០០ រូប ។ Amber បានសរសេរនៅលើរូបដែលបានបង្ហោះនៅលើគណនី IG របស់នាងថា «Ear inspo» ។

នារីនាគរាជរូបនេះ បានសម្រេចចិត្តថានាងឈប់សាក់ទៀតហើយ ក្រោយពេលដែលភ្នែករបស់នាងងងឹត រយៈពេល​៣ សប្តាហ៍ ដោយសារតែការសាក់ខុសបច្ចេកទេសទៅលើកែវភ្នែករបស់នាង ។ វាទាក់ទងទៅនឹងទឹកថ្នាំដែលប្រើនៅក្នុងការសាក់នោះ ។