អស្ចារ្យយ៉ាងហ្នឹង! បុរសម្នាក់នេះមាន សញ្ញាប័ត្រ និងវិញ្ញាបនប័ត្រ រហូតដល់ ៣២ ឯណោះ

318

ឥណ្ឌូនេស៊ី៖ សឹងតែមិនគួរឱ្យជឿថា លោកវេលីន គូស៊ូម៉ា ជាជនជាតិឥណ្ឌូនេស៊ី មានសញ្ញាប័ត្របរិញ្ញប័ត្រចំនួន១១ សញ្ញាប័ត្រអនុបណ្ឌិតចំនួន៣ និងវិញ្ញាបនប័ត្រវិជ្ជាជីវៈចំនួន១៨ទៀត។ បុរសជនជាតិឥណ្ឌូនេស៊ីរូបនេះបានចាប់ផ្តើមការសិក្សាក្រោយមធ្យមសិក្សានៅអាយុ ១៨ ឆ្នាំក្នុងឆ្នាំ ១៩៩៩ ដោយទទួលបានសញ្ញាប័ត្រផ្នែកវិស្វកម្មឧស្សាហកម្មមុនពេលដែលមានអាយុ ៣១ ឆ្នាំ។ ពេលនោះនិក្ខេបបទដ៏ល្បីល្បាញរបស់គាត់គឺស្ថាបត្យកម្ម មានដូចជាៈ ST,SE, SSos, SH, SKom, SS, SAp, SStat, SAkt, SIKom, SIP, MT, MSM, MKn, RFPI, CPBD, CPPM, CFP, AFF, WM, BKP, QWP, CPHR, ICPM, AEPP, CBA, CMA, CPMA, CIBA, CBV, CERA, CSA, ACPA.

មើលទៅវាហាក់ដូចជាមិនគួរអោយជឿសោះតែគាត់បានប្រាប់ថា វាគឺជាការរៀបចំកាលវិភាគរៀនទាំងថ្ងៃ ទាំងយប់ ថ្ងៃចុងសប្តាហ៍ និងជាពិសេសគឺការសិក្សាតាមអនឡាញ។

ត្រឹមតែសញ្ញាប័ត្រទាំងនេះមិនទាន់គ្រប់គ្រាន់ទេ គាត់ក៏បានបំបែក និងបង្កើតកំណត់ត្រាថ្មីផងដែរ។ នៅឆ្នាំ២០១២ ក្នុងអាយុ៣១ឆ្នាំគាត់ គាត់ទទួលបានឋានៈ១៨ បានជាប់កំណត់ត្រាសម្រាប់មុខវិជ្ជាសិក្សាពហុវិជ្ជាច្រើនជាងគេនៅឥណ្ឌូនេស៊ីជាមួយសារមន្ទីរកំណត់ត្រាឥណ្ឌូនេស៊ី (MURI) ។

គូស៊ូម៉ាហាក់ដូចជាមិនមានសញ្ញាណាមួយដែលអាចបញ្ឈប់ជីវិតនៃការសិក្សារបស់គាត់ឡើយ ទោះបីគាត់ធ្វើការនៅក្រុមហ៊ុនថ្នាំជក់កំពូលរបស់ឥណ្ឌូនេស៊ីអស់រយៈពេលជាង ១១ ឆ្នាំហើយ និងក្រុមហ៊ុនប្រឹក្សាពន្ធផ្ទាល់ខ្លួនក៏ដោយ។

លោកគូស៊ូម៉ាបានប្រាប់ CNN ឥណ្ឌូណេស៊ីថា “សាកលវិទ្យាល័យ គឺជាចំណង់ចំណូលចិត្តសម្រាប់ខ្ញុំ ខ្ញុំពិតជារីករាយក្នុងការរៀនសូត្រ” ។ ខ្ញុំដឹងច្បាស់ថាតាមរយៈការទៅសាកលវិទ្យាល័យ ខ្ញុំនឹងទទួលបានចំណេះដឹងដែលមានប្រយោជន៍សម្រាប់ខ្ញុំ ក្នុងន័យជាក់ស្តែងមួយ។ ប្រភព៖ nextshark