កញ្ញា ស៊ីន យូប៊ីន ស្លៀកឈុតច្នៃជាមួយក្រម៉ាខ្មែរ ពិតជាស្រស់ស្អាតមែនទែន (មានរូបច្រើនទៀត)

0
627

មួយរយៈចុងក្រោយនេះ កញ្ញា ស៊ីន យូប៊ីន តារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត ទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែសម្រស់ ទេពកោសល្យ របស់នាង ។ កាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ទៀតនោះ គឺនាងមានគូស្នេហ៍ជាបុរសសង្ហា រួមអាជីពជាតារាសម្តែងដូចគ្នាគឺ លោក ខាត់ វ៉ៃហាំង ដែលពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ។ ជាញឹកញាប់តែតែឃើញពួកគែបណ្ដើរគ្នាយ៉ាងស្អិតរមួត ប្រៀបដូចជាលលកញីឈ្មោលអញ្ចឹងដែរ។

ជាក់ស្តែង នៅក្នុងកម្មវិធីសង្ក្រាន្តរបស់ប៉ុស្តិ៍ទូរទស្សន៍ PNN ពួកគេទាំងពីរក៏បានចូលរួមផងដែរ ដោយបានស្លៀកឈុត ដែលយកក្រម៉ាខ្មែរច្នៃបញ្ចូលគ្នាយ៉ាងស្រស់ស្អាត ។ មហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់សំលៀកបំពាក់របស់ពួក និងកោតសរសើរថា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here