ទីបំផុត ភរិយា Por ដាច់ចិត្តប្រាប់ការពិតដល់កូនស្រី ដែលបានលាក់ជាង៣ឆ្នាំ ខណៈកូនស្រី បានត្រឹមតែដង្ហើយរកឪពុកប៉ុណ្ណោះ (មានវីដេអូ)

0
2289

ថៃ៖ អ្នកនាង Vanda ដែលជាភរិយារបស់លោក Por បានសម្រេចចិត្តប្រាប់ការពិតទៅកាន់កូនស្រីខ្លួនហើយ ដែលលាក់ជាង៣ឆ្នាំនៃការស្លាប់របស់ Por ភ្លាមៗនោះកូនស្រីនាង ក៏បានយំនិងដង្ហើយថានឹកដល់ឳពុកខ្លួន ។ វីដេអូមួយនេះបានធ្វើឲ្យមហាជនទស្សនាហើយនោះ សឹងស្រក់ទឹកភ្នែកមិនជាប់ ព្រោះតែអាណិតដល់ចិត្តកូនស្រី របស់តារាប្រុសលោក Por ដែលដឹងថាខ្លួនក្លាយជាក្មេងកំព្រាទាំងវ័យក្មេងយ៉ាងដូច្នេះ ។

អ្នកនាង Vanda ក៏បានសរសេរ អមជាមួយវីដេអូនោះដែរថា៖

“ដល់ពេលវេលាហើយណាកូនស្រី គ្រប់យ៉ាងនឹងត្រូវឆ្លងកាត់ដោយល្អ ម៉ាក់ដឹងថាកូនរឹងមាំសមល្មមដែលត្រូវដឹង ប៉ុន្តែប្រសិនបើកូនយំ យើងនឹងយំជាមួយគ្នា អោបគ្នា រួចយើងឈប់យំជាមួយគ្នា ហើយនឹងងើបដើរទៅមុខជាមួយគ្នាណាកូនម៉ាក់” ៕

វីដេអូ៖

"แม่คะ อัดคลิปส่งให้พ่อที" มะลิคืนนี้แม่สุดจริงๆ ถึงเวลาแล้วนะลูก ทุกอย่างต้องผ่านไปด้วยดี แม่รู้ว่าหนูเข้มแข็งพอที่จะรับรู้แล้ว @portid (คลิปนี้สำหรับคนที่เอ็นดูน้องและติดตามเรื่องราวของน้องนะคะ ไม่ดราม่านะคะ เพราะโบว์เองก็จุกและเจ็บพอแล้วค่ะ)

Gepostet von Bo Vanda Sahawong am Sonntag, 7. April 2019

LEAVE A REPLY

Please enter your comment!
Please enter your name here